ពិព័រណ៍ការងាររបស់សភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា ២០២៦ “Job Fair IBCC 2026”
AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តម ជា កុសល រដ្ឋលេខាធិការ តំណាង ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីពិព័រណ៍ការងារ ដែលរៀបចំដោយសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា ដើម្បីផ្សព្វផ្សាយពីព័ត៌មានជ្រើសរើសបុគ្គលិក និងផ្តល់ឱកាសដល់យុវជន និងអ្នកស្វែងរកការងារធ្វើ បានដាក់ពាក្យ និងសម្ភាសន៍ការងារជាមួយតំណាងនិយោជកដោយផ្ទាល់កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវៈ ក៏បានចូលផ្សព្វផ្សាយពីឱកាសការងារ ព្រមទាំងយន្តការងារផ្តល់សេវាការងារ រួមមាន ការផ្គូផ្គងការ ងារ ការផ្តល់ប្រឹក្សាយោបល់ការងារ និងការចុះឈ្មោះយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ។

ការរៀបចំកម្មវិធីពិព័រណ៍ការងារដោយ ក្រុមធុរកិច្ចបរទេសនៅកម្ពុជា ដែលមិនត្រឹមតែបានឆ្លុះបញ្ជាំងពីការចូលរួមផ្សព្វ ផ្សាយ និងផ្តល់ឱកាសការងារដោយផ្ទាល់ដល់យុវជន និងអ្នកស្វែងរកការ ងារធ្វើ ក្នុងខណៈដែលទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានខិតខំរៀបចំកម្មវិធីពិព័រណ៍ការងារជាប្រចាំនៅតាមមូលដ្ឋាន និងនៅតាមគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីទំនុកចិត្ត និងការជឿជាក់លើបរិយាកាស និងសក្តាលនុពលវិនិយោគនៅកម្ពុជាផងដែរ ហើយឆ្លៀតឱកាសនេះដែរ ឯកឧត្តមបានថ្លែងអំណរគុណដល់ក្រុមហ៊ុនវិនិយោគ ធុរជនឥណ្ឌាដែលបាននិងកំពុងមានវត្តមានប្រតិបត្តិការពាណិជ្ជកម្មនៅកម្ពុជាផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេ ខាធិការ បានបញ្ជាក់អំពីសារៈ សំខាន់នៃការអភិវឌ្ឍធនធានមនុស្សដែលឆ្លើយត បទៅនឹងតម្រូវការទីផ្សារការងារ និងតម្រូវការកម្លាំងពលកម្ម និងជំនាញរបស់វិស័យឯកជន។
ឯកឧត្តមក៏បានបញ្ជាក់បន្ថែមផងដែលថា NEAគឺជាដៃគូយុទ្ធសាស្រ្តរបស់វិស័យឯកជននៅក្នុងការផ្តល់សេវាជ្រើសរើសបុគ្គលិក និងផ្គូផ្គងអ្នកស្វែងរ កការងារធ្វើទៅក្រុមហ៊ុនឯកជន។
ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋលេខាធិ ការក៏បានថ្លែងអំណរគុណដល់សភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា ក្នុងការផ្តួចផ្តើមរៀបចំកម្មវិធីនេះ ដែលបានបង្ហាញអំពីការចូលរួមរក្សាស្ថេរភាពទីផ្សារការងារនៅកម្ពុជា និងផ្តល់ឱកាសការងារដល់យុវជន និងអ្នកស្វែងរកការ ងារធ្វើ ដែលជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមបញ្ជាក់ថា NEA បានត្រៀម ខ្លួនរួចជាស្រេចក្នុងការផ្តល់កិច្ចសហការជាមួយសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា។
សូមជម្រាបផងដែលថា កម្មវិធីពិព័រណ៍ការងារ មានការចូលរួមពីក្រុមហ៊ុនចំនួន ១៥ ដែលមានឱកាសការងារចំនួន ២០០កន្លែង និងមានអ្នកចូលរួមពិធីប្រមាណ ៣០០ នាក់ នៅសណ្ឋាគារ Sun and Moon៕
ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ ក្រសួងការងារ





