វេទិកាសាធារណៈស្រុកសាមគ្គីមុនីជ័យ ស្តាប់កង្វល់ប្រជាពលរដ្ឋ និងជំរុញអនុវ ត្តយុទ្ធសាស្ត្ររដ្ឋាភិបាល
AKP កំពង់ស្ពឺ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦---
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ បានរៀបចំវេទិ កាសាធារណៈ ដើម្បីត្រួតពិនិត្យ និងតាមដា នការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ព្រមទាំងស្តាប់រាល់កង្វល់ និងសំណើសំណូមពរររបស់ប្រជាព លរដ្ឋក្នុងមូលដ្ឋាន ដើម្បីធ្វើការដោះស្រាយ។
វេទិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ទ្បៃ សារាវុធ អភិបាលរងស្រុកសាមគ្គីមុនីជ័យ ដោយមានការចូលរួមពីប្រធានអង្គភាពពាក់ព័ន្ធ មេឃុំ ក្រុមប្រឹ ក្សាឃុំ និងប្រជាពលរដ្ឋប្រមាណ ២០០នាក់។


កម្មវិធីនេះបានប្រារព្ធឡើងនៅបរិវេណវត្តស្រះធុល ស្ថិតក្នុងឃុំយុទ្ធសាមគ្គី ដោយមានគោលបំណងបង្កើតវេទិកាបើកចំហសម្រាប់ប្រជាពលរដ្ឋអាចលើកឡើងពីបញ្ហាប្រឈមនានា និងទទួលបានការឆ្លើយតបដោយផ្ទាល់ពីអាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ។
អាជ្ញាធរបានបញ្ជាក់ថា វេទិកាសាធារ ណៈនេះមានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងរដ្ឋាភិបាល និងប្រជាពលរដ្ឋ ព្រមទាំងជំរុញឱ្យការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្ររដ្ឋាភិបាលមានប្រសិទ្ធ ភាពខ្ពស់ និងឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ៕



ដោយ៖ ម៉ែន ប៊ុនធីម





