រដ្ឋបាលខេត្តកំពង់ស្ពឺបើកកិច្ចប្រជុំដើម្បីសាងសង់ផ្លូវលេខ១៤២ស្រុកភ្នំស្រួច
AKP កំពង់ស្ពឺ នៅរសៀលថ្ងៃទី០៦ ខែឧសភាព ឆ្នាំ២០២៦---
ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំជាមួយតំណាងប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធ ក្រុមហ៊ុនសហគ្រាស តំបន់សេដ្ឋកិច្ចពិសេស ដែលមានទីតាំងនៅអមសងខាងផ្លូវលេខ១៤២ ស្ថិតនៅឃុំ ស្រុកភ្នំស្រួច ដើម្បីរៀបចំស្ថាបនាសាងសង់ផ្លូវនេះឡើងវិញ បន្ទាប់ពីរងការខូចខាតដោយ សារជំនន់ទឹកភ្លៀងនារដូវវស្សាកន្លងមក ពិសេសការដឹកជញ្ជូន ធ្ងន់ៗមានការកើនឡើងនាពេលបច្ចុប្បន្ន។
ឯកឧត្តមបណ្ឌិត បានអបអរសាទរការចូ លរួមសហការរបស់ប្រជាពលរដ្ឋអាជ្ញាធរពាក់ព័ន្ធ ក្រុមហ៊ុនសហគ្រាស តំបន់សេដ្ឋកិច្ចពិសេស ដែលមានទីតាំងនៅអមសងខាងផ្លូវលេខ១៤២ ដែលទទួលរង ការខូចខាតត្រង់ចំណុចផ្លូវជាតិលេខ៤ ចាប់ពីភូមិត្រាំខ្នាយ ដល់ភូមិ ត្រាំធំ ឃុំតាំងស្យាស្រុកភ្នំស្រួច (PK00+00 ដល់ PK12+390)ដែលបានឯកភាពគាំទ្រតាមការក្នុងការស្ថាបនាផ្លូវ និងការចូលរួមវិភាគទានកសាងផ្លូវនេះ ដើម្បីសម្រួលចរាចរណ៍ការដល់បងប្អូនប្រជាពលរដ្ឋម្ចាស់ក្រុមហ៊ុនជីវកម្ម ។


ឯកឧត្តមបណ្ឌិតមានប្រសាសន៍ថា ផ្លូវដែលត្រូវកសាងនេះ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើនគុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រដ្ឋបាលស្រុកបានស្ថាបនាផ្លូវបេតុងថ្មី ព្រោះផ្លូវនេះរងការខូតខាតខ្លាំងនិងពិបាកធ្វើដំណើរនាពេលកន្លងមក ជាពិសេសនារដូវវស្សា។


លោកបន្ថែមថា ក្រោយពីស្ថាបនាផ្លូវនេះរួចរាល់ លោករំពឹងថាអាចលើកស្ទួយជីវភាពរស់នៅដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបង្កើនគុណភាពនៅពេលបើកបរប្រកបដោយសុវត្ថិភាព ក៏ដូចជាងាយស្រួលដឹកជញ្ជូនកសិផលផ្សេងៗរបស់កសិករ។
ឯកឧត្តមបណ្ឌិតបញ្ជាក់ថា ការស្ថាបនាផ្លូវនេះ គឺជាការឆ្លើយតបតាមគោល ការណ៍របស់រាជរដ្ឋាភិបាលដែលបានជំរុញការអភិវឌ្ឍផ្លូវលំជនបទដោយប្រែក្លាយពីផ្លូវដី មកជាផ្លូវក្រាលក្រួសក្រហម ពីក្រួសក្រហមមកជាផ្លូវក្រាលថ្មមិច ហើយពីថ្មមិច មកជាផ្លូវក្រាលកៅស៊ូ បេតុងជាដើម សម្រាប់ការប្រើប្រាស់បានយូរអង្វែងតរទៅថ្ងៃអនាគត៕

ដោយ៖ ម៉ែន ប៊ុនធីម





