រដ្ឋសភាគាំទ្រលើការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការប្រើប្រាស់យន្តការផ្សះផ្សា ដោយចាប់បង្ខំក្រោមអនុសញ្ញានៃអង្គការសហ ប្រជាជាតិ ស្តីពីនីតិសមុទ្រដោះស្រាយជាមួយថៃ
រាជធានីភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាច ក្រកម្ពុជាបានសម្តែងការគាំទ្រលើការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការប្រើប្រាស់យន្តការផ្សះផ្សា ដោយចាប់បង្ខំក្រោមអនុសញ្ញានៃអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS)ដោះស្រាយបញ្ហាជាមួយថៃ។
យោងតាមញត្តិគាំទ្ររបស់រដ្ឋសភាបានលើការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការប្រើប្រាស់យន្តការផ្សះផ្សា ដោយចាប់បង្ខំក្រោមអនុសញ្ញានៃអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយបញ្ហាតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា-ថៃ។
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តរបស់រាជ រដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំ (Compulsory Conciliation) ក្រោមអនុ សញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយដោយសន្តិវិធីលើបញ្ហាតំបន់ ទាមទារដែនសមុទ្រត្រួតគ្នា (Overlapping Claims Area OCA) រវាងកម្ពុជា-ថៃ បន្ទាប់ពីភាគីថៃបាន ប្រកាសដកខ្លួនជាឯកតោភាគី ចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MOU 2001) នាពេល ថ្មីៗនេះ។

រដ្ឋសភាកម្ពុជា សម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តលុបចោលអនុស្សរណៈនៃការ យោគយល់គ្នាឆ្នាំ២០០១ (MOU 2001) ជាឯកតោភាគីពីសំណាក់ភាគីថៃ។ ក្នុងនាមជាប្រទេសដែលប្រកាន់ ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ និងគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធី កម្ពុជាពុំមានជម្រើសអ្វី ផ្សេងក្រៅពីការយកច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) មកធ្វើជា មូលដ្ឋាន ជាពិសេសយន្តការផ្សះផ្សាដោយចាប់បង្ខំ ដែលមានចែងច្បាស់នៅក្នុងអនុសញ្ញានេះ។

កម្ពុជាបានធ្វើដំណើរក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី និងបន្តមកដល់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ដោយបានរក្សាជំហរច្បាស់លាស់ ប្រែប្រួលលើខ្លឹមសារ និងយន្តការចរចាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ ក្នុងរយៈពេលជាង ២៥ ឆ្នាំ កន្លងមកនេះ MOU-2001 បានដើរតួនាទីជាក្របខណ្ឌទ្វេភាគីជាសារវន្តតែមួយគត់ ដែលកម្ពុជានិងថៃបានឯក ភាពគ្នា ដើម្បីដោះស្រាយបញ្ហាតំបន់ទាមទារដែនសមុទ្រត្រួតគ្នា។ យន្តការនេះ គឺជាសក្ខីភាពនៃស្មារតីសហ ប្រតិ បត្តិការ និងសុច្ឆន្ទៈពិតប្រាកដរវាងប្រទេសទាំងពីរ ដែលគ្មានយន្តការទ្វេភាគីដទៃណាមួយ អាចមក ជំនួសបានឡើយ។

រដ្ឋសភាកម្ពុជា សូមបញ្ជាក់សារជាថ្មីម្តងទៀត នូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះការសម្រេចចិត្ត របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំនេះ និងការប្តេជ្ញា ចិត្តមិនងាររេ ចំពោះច្បាប់អន្តរជាតិ និងសន្តិភាពតំបន់៕
ដោយ៖ ប៊ុនរិទ្ធ





