ឯកឧត្តម សុខ លូ អញ្ជើញបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំសិក្សា២០២៦-២០២៧នៅខេត្តបាត់ដំបង
AKP បាត់ដំបង ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរការបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំសិក្សា២០២៦-២០២៧នៅខេត្តបាត់ដំបងដែលពិធីនេះធ្វើឡើងនៅបរិវេណវត្តពោធិ៍វាល ក្រុងបាត់ដំបង នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ដោយមានការនិមន្តចូលរួមជាព្រះអធិបតីពីសម្ដេច ព្រះឧត្តមវង្សាបណ្ឌិត គូ សុភាព សមា ជិកលេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះរាជតំ ណាង សម្ដេចព្រះមហាសុមេ ធាធិបតីកិត្តិបណ្ឌិត អំ លឹមហេង សម្ដេច ព្រះ សង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនៃក្រសួងធម្មការ និងសាសនា។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ត ម សុខ លូ បានគូសបញ្ជាក់ថា រាជរដ្ឋា ភិបាលកម្ពុជាក្រោមដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងវិស័យសាសនាជាពិសេសការលើក ស្ទួយវិស័យពុទ្ធិកសិក្សា ដែលផ្តល់ឱកាសសម្រាប់ព្រះសង្ឃព្រះពុទ្ធសាសនាទទួលបានឱកាសសិក្សារៀនសូត្រ ចាប់តាំងពីកម្រិតបឋមសិក្សារហូតដល់កម្រិតឧត្តមសិក្សា និងបានធ្វើឱ្យមានសុខដុមសាសនានៅក្នុងប្រទេសមិនមានជម្លោះសាសនានោះទេ។

ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា ព្រះ សង្ឃគ្រប់អង្គនឹងចូលរួមសិក្សា និងគោរពប្រតិបត្តិឱ្យបានត្រឹមត្រូវស្របតាមគន្លងធម៌វិន័យព្រះពុទ្ធសាសនា និងច្បាប់រដ្ឋដើម្បីលើកស្ទួយព្រះពុទ្ធសាសនាជាពិសេសវិស័យពុទ្ធិកសិក្សាក្នុងខេត្តបាត់ដំបងនិងដើម្បីបណ្តុះ បណ្តាលធនធានព្រះសង្ឃ ប្រកបដោយគុណភាពខ្ពស់សម្រាប់ចូល រួមចំណែកអភិវឌ្ឍធនធានមនុស្សជា មួយរាជរដ្ឋា ភិបាលកម្ពុជា។

ឯកឧត្តម អភិបាលខេត្ត ក៏បានសំណូ មពរដល់ព្រះសង្ឃសូមចូលរួមអប់រំដល់ពុទ្ធបរិស័ទដាស់តឿនដល់កូនចៅត្រូវចៀសឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ រក្សាអនាម័យបរិស្ថាន ជាពិសេសចូលរួមប្រើប្រាស់កម្មវិធីទូរសព្ទដៃ «App NoDrug» ដែលជាមធ្យោបាយលឿនឆាប់រហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់ ១០០ភា គរយ ចំពោះអ្នករាយការណ៍ករណីគ្រឿងញៀន ៕
ដោយ៖ ណយ នឿន ,ប្រភព៖ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង





