អ្នកនាំពាក្យរាជរដ្ឋាភិបាល៖សម្តេចធិបតីស្នើឲ្យសិក្សាផ្លូវច្បាប់ដែលកំពុងមានជាធ រមាន ចំពោះលទ្ធភាពដែលអាចយកក្មេងទំនើងទៅធ្វើការងារបម្រើឱ្យសមរ ភូមិមុខ គឺមិនមែនជាការបង្កើតច្បាប់ថ្មីទេ
AKP ភ្នំពេញ ថ្ងៃទី0១ ខែឧសភា ឆ្នាំ២០២៦ -- សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានស្នើឲ្យមានសិក្សាផ្លូវច្បាប់ដែលកំពុងមានជាធ រមាន ចំពោះលទ្ធភាពដែលអាចយកក្មេងទំនើងទៅធ្វើការងារបម្រើឱ្យសមរ ភូមិមុខ គឺមិនមែនជាការបង្កើតច្បាប់ថ្មីទេ។នេះបើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល។

ថ្លែងក្នុងសន្នីសីទសារព័ត៌មាននាព្រឹកថ្ងៃ ទី១ ខែឧសភា ឆ្នាំ២០២៦ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ឡើងវិញថា សម្តេចបានស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អគ្គស្នងការនគរបាលជាតិ និងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ សិក្សាផ្លូវច្បាប់ដែលកំពុងមានជាធរមាន ចំពោះលទ្ធភាពដែលអាចយកក្មេងទំនើងទៅធ្វើការងារបម្រើឱ្យសមរភូមិមុខ គឺមិនមែនជាការបង្កើតច្បាប់ថ្មីទេ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីលើកឡើង ទៀតថាចំពោះការយកក្មេងទំនើងទៅបម្រើការងារឱ្យសមរភូមិមុខ គឺមានដូចជាការងារវិស្វកម្ម ដូចជាចាក់បេតុងធ្វើលេណដ្ឋានជាដើម គឺមិនមែនឱ្យពួកគទៅកាន់កាំភ្លើងធ្វើជាកងទ័ពសមរភូមិមុខនោះឡើយ។
អ្នកនាំពាក្យបានអះអាងថាការបញ្ជាក់របស់សម្តេចធិបតីបែបនេះ ជាការឆ្លើយតបទៅអ្នកវិភាគនៅក្រៅប្រ ទេសមួយចំនួន ដែលបកស្រាយបំភ្លៃប្រសាសន៍របស់សម្តេចដែលធ្វើឱ្យមានការយល់ច្រឡំ៕
ដោយ៖ ប៊ុនរិទ្ធ





