ក្រុមហ៊ុនកូរ៉េប្រមាណ ២០ ក្រុមហ៊ុន មានបំណងតភ្ជាប់ទំនាក់ទំនងទីផ្សារ ធ្វើធុរកិច្ច និងពង្រីកការវិនិយោគនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី0១ ខែឧសភា ឆ្នាំ២០២៦--ក្រុមហ៊ុនកូរ៉េប្រមាណ ២០ ក្រុមហ៊ុន មានបំណងតភ្ជាប់ទំនាក់ទំនងទីផ្សារ ធ្វើធុរកិច្ច និងពង្រីកការវិនិយោគនៅកម្ពុជាលើជំនាញជាច្រើន។

ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤បានអញ្ជើញចូលរួមកម្មវិធីអាហារពេល ល្ងាចធុរកិច្ចកម្ពុជា-កូរ៉េ ដែលមានការចូលរួមពីធុរជនកូរ៉េប្រមាណជាង ២០រូប។

ឯកឧត្តមទូតបានឲ្យដឹងថាកម្មវិធីធុរកិច្ចនេះ រៀបចំឡើងក្នុងគោលបំណងផ្តល់ការយល់ដឹងអំពីស្ថានភាពពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជា និងការតភ្ជាប់ទីផ្សារ ដោយមានការចូលរួមពីនាយកប្រតិបត្តិក្រុមហ៊ុនកូរ៉េប្រមាណ ២០ ក្រុម ហ៊ុន ដែលមានបំណងតភ្ជាប់ទំនាក់ទំនងទីផ្សារ ធ្វើធុរកិច្ច និងពង្រីកការវិនិយោគនៅកម្ពុជា ដោយក្នុងនោះភាគច្រើននៃក្រុមហ៊ុនកូរ៉េចូលរួមនេះ មានជំនាញលើផ្នែកអប់រំ សុខាភិបាល អចលនទ្រព្យ គ្រឿងសម្អាង ជាដើម។

ឯកឧត្តមឯកអគ្គរាជទូត បានលើកទឹកចិ ត្តឱ្យក្រុមហ៊ុនកូរ៉េ ស្វែងរកឱកាសវិនិយោ គលើវិស័យសក្តានុពលនានានៅកម្ពុជា ដូចជាវិស័យទេសចរណ៍ កសិកម្ម ការកែច្នៃម្ហូបអាហារ ឡូជីស្ទីក សំណង់ សុខាភិបាល និងកែសម្ជស្ស ជាពិសេសគម្រោងODA លើថាមពលបៃតង ដោយជ្រើសរើសកម្ពុជាជាច្រកដ៏សំខាន់មួយ ក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាទីផ្សារពាណិជ្ជកម្មមួយដ៏ធំ ក្រោមក្រប ខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន និងកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានស្រាប់ ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា និងកូរ៉េ (CKFTA)៕

ដោយ៖ ប៊ុនរិទ្ធ





