ឯកឧត្តម គន់ គីម អញ្ជើញប្រគល់ផ្ទះ១ខ្នងជូនដល់និវត្តជនមានជីវភាពខ្វះខាតនៅក្រុងបាត់ដំបង
AKP បាត់ដំបង ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦--ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា កាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចុះប្រគល់ផ្ទះ១ខ្នងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនជូននិវត្តជនមានជីវភាពខ្វះខាត ។

លោក ញ៉ែម កេត អាយុ ៨៤ឆ្នាំ និវត្តជនមានជីវភាពខ្វះខាត ដែលមានដីអត់ផ្ទះ រស់នៅភូមិកំពង់សីម៉ា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានសំដែងនូវក្តីរីករាយ និងដឹងគុណដល់ សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានផ្តល់ជម្រកដ៏កក់ក្តៅដល់ជីវិតចុងក្រោយដល់គាត់ ព្រមទាំគោរពជូនពរដល់ សម្តេចទាំងពីរ និង ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ឱ្យមានសុខភាពល្អ ដើម្បីម្លប់ដល់កូនចៅ ទូទាំងប្រទេស ។

ក្នុងពិធីប្រគល់ផ្ទះនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងបានផ្តល់ជូននូវសម្ភារ:ប្រើប្រាស់ គ្រឿងឧបភោគ បរិភោគជាច្រើនទៀត៕

ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





