ឯកឧត្តម ប្រាក់ សុខុន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ដ្រីការបរទេសទីពីរ នៃប្រទេសព្រុយណេដារូស្សាឡាម
AKP ព្រុយណេ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ --






ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម អ៊ីរីវ៉ាន់ ពើហ៊ីន យូសូហ្វ (Dato Erywan Pehin Yusof) រដ្ឋមន្ដ្រីការបរទេសទីពីរ នៃប្រទេសព្រុយណេដារូស្សាឡាម នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី បំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ នៅប្រទេសព្រុយណេដារូស្សាឡាម។
ភាគីទាំងពីរបានពិភាក្សាស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការទ្វេភាគី និងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងពិភពលោក ដែលជាក្តីកង្វល់រួម។
រូបថត៖ ក្រសួងការបរទេស





