ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ អនុប្រធានគណៈកម្មការអឺរ៉ុប
AKP ព្រុយណេ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦--




ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ Kaja Kallas តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ នៅរាជធានីបានដាស៊េរីបេហ្កាវ៉ាន់ ប្រទេសព្រុយណេដារូស្សាឡាម។
ភាគីទាំងពីរបានអះអាងឡើងវិញនូវទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ និងបានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីកង្វល់រួម ក៏ដូចជាការវិវត្តថ្មីៗនៃស្ថានកាពព្រំដែន កម្ពុជា-ថៃ ព្រមទាំងបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តចំពោះសន្តិភាព ស្ថិរភាព និងការគោរពច្បាប់អន្តរជាតិ។
រូបថត៖ ក្រសួងការបរទេស





