ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី នៅព្រុយណេ
AKP ព្រុយណេ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦--




ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្សណាន់ (Vivian Balakrishnan) រដ្ឋមន្ត្រីការបរទេសសិង្ហបុរី នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នៅប្រទេសព្រុយណេ។
ក្នុងជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីទាំងពីរបានសម្ដែងការពេញចិត្តចំពោះការបន្តរីកចម្រើននៃទំនាក់ទំនងទ្វេភាគី និងបានពិភាក្សាអំពីជម្លោះព្រំដែនកម្ពុជា-ថៃ ផងដែរ។
រូបថត៖ ក្រសួងការបរទេស





