រដ្ឋបាកខេត្តកណ្តាល បើកកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពគម្រោងខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ឆ្នាំ២០២៦
AKP កណ្តាល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦--រដ្ឋបាកខេត្តកណ្តាល បើកកិច្ចប្រជុំតាមដាន ត្រួតពិនិត្យវឌ្ឍនភាពគម្រោងខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ឆ្នាំ២០២៦ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីលោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល តាមប្រព័ន្ធ Online Zoom Meeting ។

ថ្លែងនៅក្នុងកិច្ចប្រជុំ លោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់ថា គោលបំណងសំខាន់ក្នុងកិច្ចប្រជុំនេះ គឺដើម្បីជំរុញដល់មន្ទីរជំនាញ រដ្ឋបាលក្រុង ស្រុក និងអង្គភាពពាក់ព័ន្ធនានា ជួយពន្លឿដល់ការអនុវត្តគម្រោងអភិវឌ្ឍន៏នានារបស់ខ្លួនឱ្យបានឆាប់រហ័ស ទាន់ពេលវេលា ត្រូវធានាថារាល់ការ អនុវត្តគម្រោងទាំងអស់ ត្រូវតែមាន គុណភាពខ្ពស់ស្របទៅតាមស្តង់ដា ។

ក្នុងកិច្ចកិច្ចប្រជុំនោះ មានការចូលរួមពី មន្ទីរផែនការខេត្ត ទីចាត់ការផែនការ និងវិនិយោគខេត្ត ទីចាត់ការគណនេយ្យ និងហិរញ្ញវត្ថុខេត្ត និងរដ្ឋបាលក្រុង ស្រុក ទាំង១៣ ក្នុងខេត្តផងដែរ៕

ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





