គណៈប្រតិភូក្រសួងមុខងារសាធារណៈកម្ពុជា ចូលរួមជាអ្នកសង្កេតការណ៍ក្នុងសម័យប្រជុំលើកទី២៥ របស់គណៈកម្មា ធិការជំនាញទទួលបន្ទុករដ្ឋបាលសាធា រណៈក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម នៃអង្គការសហប្រជាជាតិ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦--ប្រតិភូក្រសួងមុខងារសាធារណៈកម្ពុជា ដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណ: បានដឹកនាំប្រតិភូចូលរួមជាអ្នកសង្កេតការណ៍ក្នុងសម័យប្រជុំលើកទី២៥ របស់គណៈកម្មាធិការជំនាញទទួលបន្ទុករដ្ឋបាលសាធារណៈ របស់ក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមនៃអង្គការស ហប្រជាជាតិ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ នៅទីស្នាក់ការអង្គការស ហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។នេះបើយោងតាមបណ្តាញសង្គមរបស់ក្រសួងមុខងារសាធារណៈ។

កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីពិនិត្យនិងពិភាក្សាលើបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយដែលមានលក្ខណៈវិទ្យាសាស្រ្ត តាមរយៈការផ្លាស់ប្តូរយោ បល់ក្នុងចំណោមរដ្ឋសមាជិកទាំង២៤ រដ្ឋចូលរួមជាអ្នកសង្កេតការណ៍ និងអ្នកជំនាញមកពីស្ថាប័ននិងសាកលវិទ្យាល័យល្បីៗជាច្រើន សំដៅកំណត់ឱ្យបាននូវបញ្ហាជាក់លាក់ រិះរកមធ្យោបាយ និងដំណោះស្រាយនានា ដើម្បីគាំទ្រទៅដល់ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (Sustainable Development Goals – SDGs) ជាពិសេសផ្តោតទៅលើការងារអភិបា លកិច្ច និងរដ្ឋបាលសាធារណៈ។


បន្ថែមពីលើនេះ គណ:ប្រតិភូកម្ពុជាក៏ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចពិភា ក្សាតុមូលនៃព្រឹត្តិការណ៍អម លើប្រធាន បទស្តីពី “Excellence for Public Service Delivery to Achieve the SDGs” ដែលបានរៀបចំនិងប្រព្រឹត្តនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ និងសហ ការរៀបចំដោយនាយកដ្ឋានកិច្ចការសេដ្ឋកិច្ចនិងសង្គមនៃអង្គការសហ ប្រជាជាតិ និងរដ្ឋាភិបាលនៃសាធារណៈរដ្ឋអាស៊ែបៃសង់ផងដែរ៕

ដោយ ៖ ប៊ុនរិទ្ធ





