IMF ព្រមានថា វិបត្តិថាមពលដែលទាក់ទងនឹងសង្គ្រាមកំពុងជំរុញឱ្យអតិផរណាកើនឡើងខ្ពស់នៅអឺរ៉ុប
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ -- មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានព្យាករណ៍ពីកំណើនសេដ្ឋកិច្ចយឺត និងអតិផរណាខ្ពស់សម្រាប់អឺរ៉ុបនៅឆ្នាំ២០២៦ ដោយសារបញ្ហាថាមពលដែលបណ្តាលមកពីជម្លោះនៅមជ្ឈិមបូព៌ា។
លោក អាល់ហ្វ្រេដ ខេមម័រ (Alfred Kammer) ប្រធាននាយកដ្ឋានអឺរ៉ុបនៅ IMF បាននិយាយថា តំបន់នេះប្រឈមមុខនឹងបញ្ហាប្រឈមសេដ្ឋកិច្ចថ្មីមួយ ដែលទាមទារគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរឹងមាំ និងកំណែទម្រង់រចនាសម្ព័ន្ធ។
លោក ខេមម័រ បានកត់សម្គាល់ថា សហភាពអឺរ៉ុបរំពឹងថានឹងមានអត្រាកំណើនត្រឹមតែ ១,៣% ប៉ុណ្ណោះសម្រាប់ឆ្នាំបច្ចុប្បន្ននេះ។
ស្ថាប័ននេះបានព្រមានថា សេណារីយ៉ូធ្ងន់ធ្ងរដែលពាក់ព័ន្ធនឹងបញ្ហានៃការផ្គត់ផ្គង់ជាប់លាប់ និងលក្ខខណ្ឌហិរញ្ញវត្ថុតឹងតែង អាចជំរុញឱ្យអតិផរណាកើនឡើងជិត ៥% និងអូសទាញសហភាពអឺរ៉ុបឱ្យខិតជិតទៅរកវិបត្តិសេដ្ឋកិច្ច។
ការព្យាករអតិផរណារបស់ IMF សម្រាប់ឆ្នាំ២០២៦ គឺ ២,៦% សម្រាប់តំបន់អឺរ៉ូ ដែលខ្ពស់ជាង ២,១% កាលពីក្នុងឆ្នាំ២០២៥។
ការរំពឹងទុករបស់មូលនិធិនេះ គឺ ២,២% សម្រាប់សេដ្ឋកិច្ចណ័រឌីក១០,៨% សម្រាប់សេដ្ឋកិច្ចអឺរ៉ុបដែលកំពុងរីកចម្រើន ៤,៤% សម្រាប់ពិភពលោក និង ២,៨% សម្រាប់តំបន់ដែលមានសេដ្ឋកិច្ចជឿនលឿន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





