អង្គការ UNFPA រៀបចំវគ្គបណ្តុះបណ្តាលស្តីពីជំនួយផ្លូវចិត្ត និងជំនាញប្រឹក្សាមូលដ្ឋានសម្រាប់អ្នកផ្តល់សេវាដែលគាំទ្រស្ត្រី និងកុមារី
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦-- អង្គការ UNFPA រួមជាមួយអង្គការចិត្តសង្គម អន្តរវប្បធម៌ (TPO) កម្ពុជា និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) បានរៀបចំវគ្គបណ្តុះបណ្តាលរយៈពេល ៣ ថ្ងៃស្តីពីជំនួយផ្លូវចិត្ត (PFA) និងជំនាញប្រឹក្សាមូលដ្ឋានសម្រាប់អ្នកផ្តល់សេវាដែលគាំទ្រស្ត្រី និងកុមារីដែលរងផលប៉ះពាល់ដោយវិបត្តិនៅខេត្តសៀមរាប និងឧត្តរមានជ័យ។

ប្រភពពីអង្គការ UNFPA បានឱ្យដឹងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ថា ក្នុងពេលនៃវិបត្តិ ស្ត្រី និងកុមារីជាច្រើនប្រឈមមុខនឹងហានិភ័យដែលកើនឡើង រួមទាំងអំពើហិង្សា ការបៀតបៀនផ្លូវភេទ និងការទទួលបានសេវា និងព័ត៌មានដែលពួកគេត្រូវការនៅមានកម្រិត។ ជាការឆ្លើយតប UNFPA និងដៃគូរបស់យើង បានរៀបចំ វគ្គបណ្តុះបណ្តាលមួយដើម្បីពង្រឹងការយល់ដឹងរបស់បុគ្គលិកជួរមុខអំពីផលប៉ះពាល់នៃវិបត្តិ និងបង្កើនសមត្ថភាពរបស់ពួកគេក្នុងការផ្តល់ការគាំទ្រផ្នែកអារម្មណ៍ភ្លាមៗ។ បុគ្គលិកសង្គមកិច្ច និងគណៈកម្មាធិការគ្រប់គ្រងជំរុំនៅខេត្តសៀមរាប និងឧត្តរមានជ័យ នឹងអនុវត្តបន្ថែមទៀតនូវគោលការណ៍ មើល ស្តាប់ និងផ្តិតភ្ជាប់អារម្មណ៍ នៅពេលផ្តល់ជំនួយផ្លូវចិត្តភ្លាមៗ រួមទាំងការរៀនអំពីលំហូរនៃការផ្តល់សេវា ការកសាងទំនុកចិត្តជាមួយជនរងគ្រោះ និងការអនុវត្តជាក់ស្តែងនៃជំនាញទាំងនេះនៅក្នុងជំរំ។

តាមរយៈការបណ្តុះបណ្តាលនេះ UNFPA និងដៃគូកំពុងជួយធានាថា ស្ត្រី និងកុមារីទទួលបានការថែទាំ ការគាំទ្រ និងការការពារដែលពួកគេត្រូវការក្នុងគ្រាមានវិបត្តិ៕

ដោយ ណយ នឿន (ប្រភព៖ UNFPA)





