ក្រសួងទេសចរណ៍ បើក សិក្ខាសាលាព្រាងផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ រយៈពេល ៥ឆ្នាំ
AKPខេត្តព្រះសីហនុថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៦–
ដើម្បីអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច និងទេសចរណ៍ ស្របតាមផែនការមេអភិ វឌ្ឍន៍ខេត្តព្រះសីហនុ រយៈពេល ៥ឆ្នាំក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បើកសិក្ខាសាលា ស្ដីពីកិច្ចពិភាក្សាលើសេចក្ដីព្រាងផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ ៥ឆ្នាំ (២០២៦-២០៣០) នៅសណ្ឋាគារ ស៊ីប្រែស ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្រោមអធិបតីឯកឧត្តម មហាំម៉ាត់ យូណេះ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក សាមុត សធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។

លោក សាមុត សធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ថ្លែងថា សេចក្ដីព្រាងផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ ៥ឆ្នាំ (២០២៦-២០៣០) គឺជាការលើកស្ទួយវិស័យទេសចរណ៍នៅលើទឹកដីតំបន់ឆ្នេរសមុទ្រដ៏ស្រស់បំព្រង នៃខេត្តព្រះសីហនុត្រូវបាន ប្រសិទ្ធនាមថាជា (តារារះនាទិសនិរតី) និងកំណត់ជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង សិក្ខាសាលានេះ ក្នុងគោលបំណង ដើម្បីពិភាក្សា និងប្រមូលធាតុចូលថ្មីៗបន្ថែមសំដៅធ្វើឱ្យផែនការនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ ព្រមទាំងអនុវត្តបានប្រកបដោយថាមពលធ្វើឱ្យកាន់តែមានភាពទាក់ ទាញ និងចូលរួមចំណែកក្នុងការសម្រេចនូវចក្ខុ វិស័យទេសចរណ៍ឆ្នាំ ២០៣០ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានយកចិត្តទុក ដាក់ក្នុងការពន្លឿនចក្ខុ វិស័យទេសចរណ៍ដល់ឆ្នាំ២០៣៨ ជាពិសេសជំរុញការអភិវឌ្ឍទេសចរណ៍ វប្បធម៌ និងធម្មជាតិ ដោយបន្ថែមទេសចរណ៍ បៃតង(ស្អាត និងវៃឆ្លាត) ព្រមទាំងជំរុញការបង្កើតប្រភេទទេសចរណ៍ថ្មីៗ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលជាមូលដ្ឋានគ្រឹះឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

សិក្ខាសាលានាពេលនេះ ដើម្បីអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច និងទេសចរណ៍ស្របតាមផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ទៅជារបៀងសេដ្ឋកិច្ចពហុបំណងប្រទាក់ក្រឡាគ្នារបស់រាជរដ្ឋាភិ បាលកម្ពុជា ។ រដ្ឋបាលខេត្តបាននឹងកំពុងយកចិត្តទុកដាក់ការអភិវឌ្ឍន៍ និងស្ដារហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ជាពិសេសខិតខំជំរុញការធ្វើឱ្យប្រសើរឡើងនៅសេវាកម្មក្នុងវិស័យទេស ចរណ៍ ដូចជាការធ្វើដំ ណើរ ការស្នាក់នៅ ម្ហូបអាហារ និងភេសជ្ជៈ សេវាកម្សាន្តផ្សេងៗ រួមទាំងសកម្មភាពវប្បធម៌ ការរក្សាភាពញញឹមរួសរាយរាក់ទាក់ដែលជាប្រពៃណីរបស់ប្រជាជនយើង ក្នុងការធ្វើបដិសណ្ឋារកិច្ចដោយស្មារតីស្រឡាញ់រាប់ អាន សហប្រតិបត្តិការល្អ និងចូលរួមកាន់តែខ្លាំងក្លាបន្ថែមទៀតក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវា ល្អ ដើម្បីធ្វើឱ្យខេត្តក្លាយជាគោលដៅទេសចរណ៍ឈានមុខប្រកបដោយភាពសម្បូរបែបពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្ដៅ។

ឯកឧត្តម មហាំម៉ាត់ យូណេះ រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍បើកសិក្ខាសាលាដោយ គូសបញ្ជាក់ថា ការរៀបចំផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ ២០២៦-២០៣០ របស់ខេត្តព្រះសីហនុ និងយន្តការវាយតម្លៃបានបង្ហាញ កិច្ចពិភាក្សាយ៉ាងផុលផុសបានផ្ដល់ជាធាតុចូលមានសារៈ សំខាន់សម្រាប់អនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ នៅពេលបន្តបន្ទាប់ ហើយក្នុងបរិបទនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការប្រកួតប្រជែងកាន់តែខ្លាំងក្នុងវិស័យទេសចរណ៍ ការរៀបចំផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងកម្រិតតំបន់ និងមូល ដ្ឋាន គឺជាកត្តាចាំបាច់ក្នុងការកំណត់ទិសដៅអភិ វឌ្ឍន៍ឪ្យមានភាពច្បាស់លាស់ និងមាន ប្រសិទ្ធ ភាព ព្រោះខេត្តព្រះសីហនុ គឺជាគោលដៅទេសចរណ៍ ដ៏សំខាន់របស់កម្ពុជា ដែល មានសក្ដានុពលទាំងផ្នែកធនធានធម្មជាតិ ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសឆ្នេរសមុទ្រ និងកោះធម្មជាតិដ៏ស្រស់ស្អាត ព្រមជាមួយសេវាកម្មទេសចរណ៍នានា បានធ្វើឱ្យខេត្តក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ។
ជាមួយគ្នានោះ ឯកឧត្តម រដ្ឋលេខា ធិការក្រសួងទេសចរណ៍ ក៏បានធ្វើការផ្ដាំផ្ញើដល់ភាគីពាក់ព័ន្ធ បន្តចូលរួមសហ ការគាំទ្រ និងសម្របសម្រួលធ្វើយ៉ាង ណាផ្តល់ភាពងាយស្រួល ដល់ក្រុម ការងារជំនាញ រៀបចំផែនការនេះអាច បញ្ចប់បានទាន់ពេលវេលា ទៅតាមការកំណត់នូវត្រីមាសទី១ របស់ក្រសួងទេសចរណ៍ ជាពិសេសបន្តពង្រឹងយន្តការគណៈកម្មាធិការអភិវឌ្ឍន៍ទេស ចរណ៍ខេត្តព្រះសីហនុ និងផែនការសកម្មភាពដែលមានលក្ខណៈអន្តរវិស័យឪ្យទទួលបានលទ្ធផលខ្ពស់ និងប្រកប ដោយប្រសិទ្ធ ភាពនាពេលខាងមុខ ៕
ដោយ៖ ងូ សុមុនី





