សម្តេច ម៉ែន សំអនស្នើឱ្យថ្នាក់ដឹកនាំក្រុមការងារស្ដ្រីបន្តយកចិត្តទុក្ខដាក់តាមដានវឌ្ឍនៈភាពស្ដ្រីថ្នាក់ក្រោមជាតិ ឱ្យទាន់សភាពការណ៍ពិភពលោក
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦--សម្តេច ម៉ែន សំអនបាន ស្នើឱ្យថ្នាក់ ដឹកនាំក្រុមការងារស្ដ្រីបន្តយកចិត្ត ទុក្ខដាក់តាមដានវឌ្ឍនៈភាពស្ដ្រីថ្នាក់ក្រោមជាតិឱ្យទាន់សភាពការណ៍ពិភពលោក ដែលបាននឹងកំពុងវិវត្តន៍យ៉ាងលឿននាពេលបច្ចុប្បន្ន ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមននារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានស្នើបែបនេះ ខណៈសម្ដេចជាអធិបតីក្នុងកិច្ច ប្រជុំគណៈអចិន្ត្រៃយ៍សមាគមនារី និងគណៈចលនាស្ត្រី ស្តីពីវឌ្ឍនៈការងារ នៅវិមាន ៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំ ទាវ ជូ ប៊ុនអេង សមាជិកសមាគមនារី អចិន្ដ្រៃយ៏ បានធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនៈភាពការងារដែលបានអនុវត្តកន្លងមក គឺមានភាពល្អប្រសើរជាងមុន និងមានភាពស៊ីសង្វាក់តាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមជាតិ។ ចំពោះក្រុមការងាររៀបចំសន្និបាត ក៏បានការត្រៀមរៀបចំរួចរាល់នូវឯកសារពាក់ព័ន្ធសម្រាប់ការរៀបចំសន្និបាតនាពេលខាមុខ ។
លោកជំទាវ មាន សំអាន សមាជិក សមាគមនារី ក៏បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួន និងបានពិភាក្សាដើម្បី រកដំណោះ ស្រាយសម្រាប់អនុវត្តបន្តនាពេលខាងមុខ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានអរគុណចំពោះលោកជំទាវទាំងពី និងក្រុមការងារថ្នាក់ដឹកនាំស្ដ្រីទាំងអស់ដែលបានខិតខំទាំងកម្លាំងកាយ កម្លាំងចិត្ត រហូតជន្នះនូវការងារកន្លងមករហូតទទួលបាននូវលទ្ធផលគួរជាទីមោទនៈ។
សម្តេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន ក៏បានស្នើឱ្យក្រុមការងារថ្នាក់ដឹកនាំស្រី្ដទាំងអស់បន្តយកចិត្តទុក្ខដាក់តាម ដាននូវវឌ្ឍនៈភាព សភាពការណ៍ពិភពលោកដែលបាននឹងកំពុងវិវត្តន៍យ៉ាងលឿន និងត្រូវធ្វើបច្ចុប្បន្នភាព និងឯកសារពាក់ព័ន្ធឱ្យស្របនឹងសភាពការណ៍បច្ចុប្បន្នផងដែរ។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនោះផង ក៏បានដាក់របៀបវីរៈ ចំនួន៦ ដើម្បីឆ្លងត្រៀមធ្វើសន្និបាត ដូចជ របាយការ ណ៍វឌ្ឍនៈភាពការងារដែលបានអនុវត្តកន្លងមក ។កាល បរិច្ឆេទ និងទីកន្លែងរៀបចំធ្វើសន្និបាត ។.កិច្ចពិភាក្សាផ្សេងៗពាក់ព័ន្ធការងារដែលរីកចម្រើនសម្រាប់ស្ដ្រីកន្លងមក និងបន្ដការងារសម្រាប់ឆ្នាំបន្ទាប់ ៕
ដោយ៖ សួស សំរិត





