ឯកឧត្តម ញ៉ឹក វណ្ណារ៉ា ចូលរួមប្រជុំពិនិត្យវឌ្ឍនភាពការងារពលរដ្ឋខ្មែរធ្វើមាតុភូមិនិវត្តន៍ពីសហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦-- ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅស្ដីការក្រសួង នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារពលរដ្ឋខ្មែរធ្វើមាតុភូមិនិវត្តន៍ពីសហរដ្ឋអាមេរិក។
ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យលើវឌ្ឍនភាពការងារមាតុភូមិនិវត្តន៍ របស់ពលរដ្ឋខ្មែរ ធ្វើមាតុភូមិនិវត្តន៍ពីសហរដ្ឋអាមេរិក និងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីរៀបចំផែនការអនុវត្តបន្តជាមួយក្រុមការងារអន្តរក្រសួងបន្តទៀត។
សូមជម្រាបជូនថា កិច្ចប្រជុំនេះទទួលបានការចូលរួមពីឯកឧត្ដម លោកជំទាវ អគ្គនាយក អគ្គនាយករងលោក លោកស្រីប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធានមន្ទីរ ស.អ.យ ទាំង២៥រាជធានី-ខេត្ត និងអង្គការដៃគូរ ជាច្រើនរូបផងដែរ៕


ដោយ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច)





