ចក្រភពអង់គ្លេសមានបំណងចង់វិនិយោគនៅខេត្តកណ្ដាល
AKP កណ្ដាល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦-- ចក្រភពអង់គ្លេស មានបំណងចង់មកវិនិយោគនៅក្នុងភូមិសាស្ត្រ ខេត្តកណ្ដាល ការបង្ហាញបំណងចង់មកវិនិយោគនៅ ខេត្តកណ្ដាលនេះ ធ្វើឡើនៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងជំនួបរវាងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និងលោកស្រី Lucy Wallace ទីប្រឹក្សាសម្រាប់ការរីកចម្រើននៃស្ថានឯកអគ្គរាជទូតអង់គ្លេស ប្រចាំរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា នៅសាលាខេត្តកណ្តាល។


ក្នុងជំនួបពិភាក្សានោះ ឯកឧត្តម គួច ចំរើន បានគាំទ្រ និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ លោកស្រី Lucy Wallace និងក្រុមការងារទាំងអស់ ដែលមានបំណងចង់មកវិនិយោគនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ ឯកឧត្តម បានជំរុញដល់មន្ទីរពាក់ព័ន្ធត្រូវផ្ដល់កិច្ចសហការឱ្យបានល្អ ជួយសម្រួលដល់ដំណើការនៃការវិនិយោគផ្សេងៗ ដើម្បីជួយផ្តល់ការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងខេត្ត។
ជំនួបនោះមានការចូលរួមពីអភិបាលរងខេត្ត និងមន្ទីរពាក់ព័ន្ធ ព្រមទាំងតំណាងវិនិយោគមកពី ចក្រភពអង់គ្លេស ជាច្រើនរូបផងដែរ៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





