ចិនបាញ់បង្ហោះយានអវកាសសេនហ្ស៊ូ-២២
AKP ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ប្រទេសចិនបានបាញ់បង្ហោះយានអវកាសសេនហ្ស៊ូ-២២ (Shenzhou-22) ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបជីវគ័ន នៅភាគពាយ័ព្យប្រទេសចិនកាលពីថ្ងៃអង្គារ ដែលជាបេសកកម្មបាញ់បង្ហោះបន្ទាន់លើកដំបូងនៅក្នុងកម្មវិធីអវកាសដែលមានមនុស្សបើករបស់ប្រទេសនេះ។
យានអវកាសនេះបានបំបែកចេញពីរ៉ុក្កែត ហើយបានចូលទៅក្នុងគន្លងដែលបានកំណត់របស់វា។ ទីភ្នាក់ងារអវកាសដែលមានមនុស្សបើករបស់ប្រទេសចិនបានប្រកាសថា បេសកកម្មបាញ់បង្ហោះនេះទទួលបានជោគជ័យទាំងស្រុង៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





