សន្និសីទសូហ្វីយ៉ា ពិនិត្យមើលទស្សនវិស័យឆ្នាំ២០២៦ សម្រាប់ទេសចរណ៍ប៊ុលហ្គារី
AKP ភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ -- សន្និសីទមួយដែលមានចំណងជើងថា «គោលដៅទេសចរណ៍ប៊ុលហ្គារី៖ ផ្តោតសំខាន់នៅក្នុងឆ្នាំ២០២៦» នឹងធ្វើពិធីបើកនៅទីក្រុងសូហ្វីយ៉ានៅថ្ងៃអង្គារនេះ។ វាត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាភិបាលទេសចរណ៍ជាតិ ដោយមានការគាំទ្រពីក្រសួងទេសចរណ៍ប៊ុលហ្គារី។
គោលបំណងនៃវេទិកានេះ គឺដើម្បីបង្ហាញព្រឹត្តិការណ៍សំខាន់ៗបំផុតសម្រាប់ការបង្កើតប៊ុលហ្គារីជាគោលដៅទេសចរណ៍នៅឆ្នាំក្រោយ ដែលនឹងទាក់ទាញភ្ញៀវទេសចរមួយចំនួនធំមកពីប៊ុលហ្គារី និងបរទេស ហើយនឹងមានការរួមចំណែកដល់សេដ្ឋកិច្ចដោយផ្ទាល់។ ក្រុមប្រឹក្សាភិបាលជឿជាក់ថាវេទិកានេះនឹងបង្ហាញអំពីសារៈសំខាន់ និងតម្លៃបន្ថែមនៃសេវាកម្មទេសចរណ៍សម្រាប់ឧស្សាហកម្មពាក់ព័ន្ធ។
អ្នកចូលរួមសន្និសីទនេះនឹងមានរដ្ឋមន្ត្រីទេសចរណ៍ប៊ុលហ្គារី លោក មីរ៉ូស្លាវ បូស្សូស (Miroslav Borshosh) អភិបាលក្រុង តំណាងក្រសួងផ្សេងៗ មូលនិធិវប្បធម៌ជាតិ ទីភ្នាក់ងារស្ទង់មតិនិន្នាការ វិទ្យាស្ថានសេដ្ឋកិច្ចទីផ្សារ សមាគមពិធីបុណ្យប៊ុលហ្គារី ការិយាល័យសន្និបាតប៊ុលហ្គារី វិមានវប្បធម៌ជាតិ (NDK) សហព័ន្ធបាល់ទះប៊ុលហ្គារី វិទ្យាស្ថានសម្រាប់ការវិភាគនិងការវាយតម្លៃក្នុងវិស័យទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ BTA)





