អេស្ប៉ាញប្រកាសកញ្ចប់ជំនួយសម្រាប់អ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក ប៉េដ្រូ សាន់ចេហ្ស៍ (Pedro Sanchez) កាលពីថ្ងៃអង្គារ បានប្រកាសពីកញ្ចប់ជំនួយចំនួន ៦១៥លានអឺរ៉ូ (៧១២,២លានដុល្លារអាម៉េរិក) សម្រាប់ប្រទេសអ៊ុយក្រែន។
លោក សាន់ចេហ្ស៍ បានប្រកាសបែបនេះ បន្ទាប់ពីបានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) នៅទីក្រុងម៉ាឌ្រីដ ក្នុងពេលដែលលោកកំពុងបំពេញទស្សនកិច្ចនៅប្រទេសអេស្ប៉ាញ។
យោងតាមលោក សាន់ចេហ្ស៍ បានឱ្យដឹងថា ថវិកាចំនួន ៣០០លានអឺរ៉ូពីកញ្ចប់នេះនឹងត្រូវប្រើប្រាស់សម្រាប់ឧបករណ៍ការពារជាតិ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





