ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសេចក្ដីព្រាងសៀវភៅណែនាំ ស្ដីពីការអភិវឌ្ឍ “ភូមិគំរូ” មុននិងធ្វើការបោះពុម្ពលើកទី១
AKP ភ្នំពេញ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ -- នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសេចក្ដីព្រាងសៀវភៅណែនាំ ស្ដីពីការអភិវឌ្ឍ “ភូមិគំរូ” មុននិងធ្វើការបោះពុម្ពលើកទី១ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ជាថ្នាក់ដឹកនាំ និងលោក លោកស្រី មន្ដ្រីបច្ចេកទេសផងដែរ នារសៀលថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២៥។

អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងយ៉ាងល្អិតល្អន់លើ ឯកសារដ៏មានសារសំខាន់នេះ ដោយសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ។ ក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងដាក់ចេញនូវសៀវភៅណែនាំស្ដីពីការអភិវឌ្ឍ “ភូមិគំរូ” បោះពុម្ពលើកទី១ ។

សៀវភៅណែនាំ ស្ដីពីការអភិវឌ្ឍ “ភូមិគំរូ” មានគោលបំណងតម្រង់ទិសដល់ការអភិវឌ្ឍភូមិគំរូឱ្យមានប្រសិទ្ធភាព ប្រកបដោយបរិយាបន្ន និងចីរភាព ដោយមានកិច្ចសហការពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយនានា និងគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ ភ) ដើម្បីចូលរួមអនុវត្តឱ្យសម្រេចបានជោគជ័យ នូវការអភិវឌ្ឍចម្រុះនិងការអនុវត្ត “ចលនាភូមិគំរូ” ដូចមានក្នុងយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ៕

ដោយ៖ ពេជ្រ សំអឿន( ប្រភព៖ក្រសួងអភិវឌ្ឍន៍ជនបទ )





