ស្ថានទូតអ៊ីស្រាអែលបានបើកនៅទីក្រុងតាល់លីនន៍
AKP ភ្នំពេញ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក ជីដេអន សាអារ (Gideon Sa'ar) បានធ្វើទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសអេស្តូនី ក្នុងអំឡុងពេលដែលលោកបានសម្ពោធស្ថានទូតអ៊ីស្រាអែលនៅទីក្រុងតាល់លីនន៍។
រដ្ឋមន្ត្រីការបរទេសអេស្តូនី លោក ម៉ារហ្គូស បានចូលរួមក្នុងពិធីបើកសម្ពោធនេះ។ លោកបានមានប្រសាសន៍ថា ការបើកសម្ពោធស្ថានទូតអ៊ីស្រាអែល គឺជាដំណាក់កាលថ្មីមួយនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយលោកបានបន្ថែមថា លោកបានពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលស្តីពីទំនាក់ទំនងទ្វេភាគី និងការអភិវឌ្ឍក្នុងតំបន់។
យោងតាមការផ្សាយព័ត៌មានសាធារណៈអេស្តូនី បានឱ្យដឹងថា ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតដើម្បីបង្ហាញការគាំទ្រដល់ប៉ាឡេស្ទីន។ ប្រទេសអេស្តូនី និងអ៊ីស្រាអែល បានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៩២ ហើយប្រទេសអេស្តូនីបានបើកស្ថានទូតរបស់ខ្លួននៅអ៊ីស្រាអែលនៅឆ្នាំ២០០៩៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





