អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ ប្រាប់ដល់ជនជាតិថៃមួយចំនួនថាទោះខំបង្កើតគ្រប់មាតិកាបាតផ្សារប៉ុនណាក៏ គុណតម្លៃដ៏មហាសាល សម្ដេចតេជោ ហ៊ុន សែន មិនថមថយចុះឡើយ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២៥–អ្នកនាំពាក្យក្រសួងមហាផ្ទៃនៅថ្ងៃនេះបានរម្លឹកដល់មនុស្សថៃមួយចំនួនថា៖ទោះអ្នកខំរន្ថាន់ បង្កើតគ្រប់មាតិកាបាតផ្សារខុសតម្រាច្បាប់ មកលើ សម្ដេចតេជោ ហ៊ុន សែន នៃកម្ពុជា ក៏គុណតម្លៃដ៏មហាសាល កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់លោក មិនស្រុតថមថយចុះ ដូចការគិតឡើយ”។
ក្នុងការឆ្លើយតបទៅនឹងការប្រព្រឹត្តិមិនគប្បី របស់ជនជាតិថៃមួយចំនួនមកលើថ្នាក់ដឹកនាំកំពូលរបស់កម្ពុជានេះដែរ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានលើកឡើងថា៖ការធ្វើបែបនេះរបស់ពួកគេគឺមានតែហក់ឡើងខ្ពស់ត្រដែត ក្រអូបសប់សាយច្រាសខ្យល់ ដូចដែលបងប្អូនមិត្តចិន បានដាក់រហស្សនាម សម្ដេចតេជោ ថាជា «បុរសសង្ហាដើរបញ្ច្រាសទិស» នាកំឡុងជំងឺ Covid 19 រីករាលដាលពេញពិភពលោក។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានលើកឡើងដោយបញ្ជាក់ប្រាប់ជនជាតិថៃដែរថា”ផ្ទុយទៅវិញ អ្នកបានកំពុងទទួលស្គាល់ សម្ដេចតេជោ ថា ជាបុគ្គលដ៏មានឥទ្ធិពលក្នុងតំបន់អាស៊ាន តំបន់អាស៊ី និងពិភពលោក ដែលអ្នកស្លន់ស្លោឆ្លេឆ្លារកកលវិធីផ្ចាញ់ផ្ចាល តាមលំអាន«មារផ្ចាញ់ព្រះ»៕

ដោយ៖មករា





