សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ចូលរួមរំលែកទុក្ខគ្រួសារសព ដែលស្លាប់ដោយរន្ទះបាញ់ នៅឃុំមេព្រីង ស្រុកបាធាយ
AKP កំពង់ចាម ថ្ងៃទី០៩ ឧសភាឆ្នាំ២០២៦ -- សាខាកាកបាទក្រហមកម្ពុជាខេត្ត កំពង់ចាម ដឹកនាំដោយឯកឧត្តម ទូច ឆៃ នាយកសាខា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈក ម្មាធិការសាខា នា ព្រឹកថ្ងៃទី០៩ ឧសភាឆ្នាំ២០២៦នេះ បាននាំយក សម្ភារ និងបច្ច័យ មួយចំនួន ចូលរួមបុណ្យសព ឈ្មោះ ញិន ភីន ភេទប្រុស អាយុ៤៨ ឆ្នាំ មានប្រពន្ធនិងកូនស្រី ប្រុស ៣នាក់ រស់នៅភូមិតាំងថ្លើង ឃុំមេព្រីង ស្រុកបាធាយ ខេត្ត កំពង់ចាម ដែលបានស្លាប់ដោយគ្រោះធម្មជាតិរន្ទះបាញ់ ស្លាប់នៅទី វាលស្រែខណៈដែលជនរងគ្រោះ កំពុងបង្ហូរទឹកស្រែ កាលពីម៉ោង ៤រសៀល ថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ។

ក្នុងឱកាសនោះ ឯកឧត្តម ទូច ឆៃ បាននាំនូវ ការចូលរួមរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ ពី ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និង ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាមួយគ្រួសារសព ចំពោះការបាត់បង់ប្តី ឪពុក ជាទីស្រឡាញ់របស់ខ្លួន និង បានលើក ទឹកចិត្តដល់គ្រួសារសព ឱ្យថែទាំសុខភាពអនាម័យឱ្យបានល្អ ដោយត្រូវពង្រឹងជំហរស្មារតី ខិតខំតស៊ូប្រកបរបរចិញ្ចឹមជីវិត ចិញ្ចឹមកូនឲ្យបានល្អប្រសើរ ។
ចំពោះ សម្ភារដែលសាខា បានចូលរួមរំលែកទុក្ខដល់គ្រួសារសព រួមមាន៖ អង្ករ ៥០គក្រ មី២កេស ត្រីខ ២០ កំប៉ុង ទឹកសុទ្ធ ២កេស ទឹកក្រូច និង ថវិកាចំនួន ៥០០ ០០០ រៀល ៕


ដោយ ៖ឆាយ ម៉ុត





