ក្រសួងអប់រំនឹងរៀបចំវេទិកាឧត្តមសិក្សាកម្ពុជានិងការសិក្សានៅបរទេស ឆ្នាំ ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រយៈពេល២ថ្ងៃ
AKP ភ្នំពេញ ថ្ងៃ០៩ ខែឧសភា ឆ្នាំ២០២៦ -- វេទិកាឧត្តមសិក្សាកម្ពុជា និងការសិក្សានៅបរទេស ឆ្នាំ២០២៦ ក្រោមប្រធាន បទ៖ “ការបណ្ដុះជំនាញអាទិភាពស ម្រាប់កម្ពុជានាថ្ងៃអនាគត” នឹងប្រព្រឹត្ត ទៅនៅថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុ ជា។

បើតាមក្រសួងអប់រំ យុវជន និងកីឡាវេទិ កានេះធ្វើឡើងក្នុងគោលបំណងជំរុញឱ្យយុវជនកម្ពុជាទទួលបានព័ត៌មានអប់រំត្រឹមត្រូវ ច្បាស់លាស់ និងស្វែងរកភាព ជាខ្លួនឯង ដើម្បីទទួលបានជោគជ័យក្នុងការបន្តថ្នាក់ឧត្តមសិក្សា និងជ្រើសរើសអាជីពនាពេលអនាគត។
ក្នុងស្មារតីរួមចំណែកអភិវឌ្ឍន៍ធនធាន មនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោ ណ របស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមផ្សារភ្ជាប់គម្លាតរវាងការអប់រំថ្នាក់មធ្យម សិក្សា និងថ្នាក់ឧត្តមសិក្សា ដោយផ្តល់ជូននូវវេទិកាសម្រាប់ស្វែងរកសក្តានុពលខ្លួនឯង និងការចែករំលែកបទ ពិសោធន៍ក្នុងការជ្រើសរើសមុខជំនាញដែលជាតម្រូវការអាទិភាពរបស់ប្រទេសជាតិ៕
ដោយ៖ ចាន់ សុភឿន ,ប្រភព៖ ក្រសួងអប់រំ





