កិច្ចប្រជុំក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើកិច្ចការងារដោះមីនមនុស្សធម៌ ទទួលបានផ្លែផ្កាគួរកត់សម្គាល់
AKP ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២៥–
ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើកិច្ចការងារដោះមីនមនុស្សធម៌ បានជួបប្រជុំលើកទី២ តាមប្រព័ន្ធ VTC ដោយទទួលបានលទ្ធផលផ្លែផ្កាជាវិជ្ជមានគួរឱ្យកត់សម្គាល់។ក្នុងនេះភាគីទាំងពីរបានឯកភាពលើចំណុចជាច្រើននៅលើសេចក្ដីព្រាងនិយាមនីតិវិធីប្រតិបត្តិ (SOP) របស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។

អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងដែរថាតាមរយៈកិច្ចប្រជុំនៅក្នុងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥នេះចំពោះចំណុចនៅសេសសល់មួយចំនួនទៀត ភាគីទាំងពីរឯកភាពនឹងបន្តពិភាក្សាគ្នាបន្ថែមទៀត ដើម្បីឈានទៅដល់ការសម្រេចនិយាមនីតិវិធីប្រតិបត្តិ (SOP)។

យោងតាមប្រភពនេះបានបញ្ជាក់ថាកិច្ចប្រជុំលើកទី២នេះ ត្រូវបានបញ្ចប់នៅថ្ងៃដដែល វេលាម៉ោង ១៣:២០ នាទីរសៀល៕
ដោយ៖មករា





