លោកជំទាវ ភឿង សកុណា អញ្ជើញពិនិត្យទស្សនីយភាពល្ខោនបាសាក់ រឿង កែវមុន្នីរតនា ធីតាមុខសេះ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥-- លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញពិនិត្យទស្សនីយភាព ល្ខោនបាសាក់ រឿង កែវមុន្នីរតនា ធីតាមុខសេះ។

ក្រោយពិនិត្យទស្សនីយភាព ល្ខោនបាសាក់ រឿង កែវមុន្នីរតនា ធីតាមុខសេះ រួចរាល់ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ភឿង សកុណា បានផ្តល់អនុសាសន៍ណែនាំ លើកទឹកចិត្ត និងកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សិល្បករ សិល្បៈការិនី ព្រមទាំងឧបត្ថម្ភថវិកាចំនួន៤លានរៀល សម្រាប់ចាត់ចែងដំណើរការកម្មវិធី ។


សូមបញ្ជាក់ថា រឿង កែវមុន្នីរតនា ធីតាមុខសេះ ត្រៀមសម្តែងជូនទស្សនិកជននៅថ្ងៃសៅរ៍ អាទិត្យ ទី១១-១២ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ នៅសាលាមធ្យមវិចិត្រសិល្បៈ៕
ដោយ ណយ នឿន (ប្រភព៖ ក្រសួងវប្បធម៌)





