នាយិកាធនាគារពិភពលោកប្រចាំកម្ពុជា ទស្សនកិច្ចសហគមន៍កសិកម្មម្រេចសរីរាង្គ នៅខេត្តមណ្ឌលគីរី
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ថាឯកឧត្តម ចូលរួមជាមួយលោកស្រី Tania Meyer នាយិកាធនាគារពិភពលោកប្រចាំកម្ពុជា និងក្រុមការងារ ទស្សនកិច្ចសហគមន៍កសិកម្មម្រេចសរីរាង្គ នៅខេត្តមណ្ឌលគីរី ដែលជាសហគមន៍ផលិតម្រេចសរីរាង្គតែមួយគត់នៅភាគឦសាននៃប្រទេស និងទទួលគាំទ្រពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP)។

ឯកឧត្តមបានបន្តថា គម្រោងពិពិធកម្មកសិកម្មកម្ពុជា ដែលជាគម្រោងដឹកនាំដោយក្រសួងកសិកម្ម និងគាំទ្រហិរញ្ញប្បទានដោយធនាគារពិភពលោក បានផ្តល់ការគាំទ្រជាឃ្លាំង ឡសម្ងួត វិញ្ញាបនបត្របញ្ជាក់គុណភាព ស្រះទឹក និងឧបករណ៍សម្ភារជាច្រើនទៀតសម្រាប់ការធ្វើផលិតកម្មម្រេច ជាពិសេសការគាំទ្រផ្លូវបេតុងប្រវែងជិត៣គីឡូម៉ែត្រ ដែលជំនួយឥតសំណង ទាំងនេះមានទំហំជាទឹកប្រាក់សរុបប្រមាណ១,២លានដុល្លារ។


សូមបញ្ជាក់ថា ធនាគារពិភពលោកជាដៃគូដ៏ធំមួយរបស់លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការជូយគាំទ្រដល់ សហគមន៍កសិកម្ម ទំនើបនៅកម្ពុជា ដែលជាគោលនយោបាយអាទិភាពទី៦ របស់រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះ៕
ដោយ ណយ នឿន





