ក្រុមប្រឹក្សាខេត្តពោធិ៍សាត់បើកកិច្ចប្រជុំសាមញ្ញលើកទី៣ ឆ្នាំទី២ អាណត្តិទី៤
AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត តំណាងក្រសួងមហាផ្ទៃ នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលស្រុក ក្រុង ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងឱកាសនៃកិច្ចប្រជុំ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានប្រគល់ថវិកាចំនួន១០លានរៀលជូនរដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់រួមចំណែកក្នុងការសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត និងចំនួន១០លានរៀលទៀតសម្រាប់ឧបត្ថម្ភកងទ័ពជួរមុខ។

សូមជម្រាបជូនថា អង្គប្រជុំបានពិភាក្សា និងអនុម័តលើរបៀបវារៈមួយចំនួនដូចជា៖ ១. ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ២. ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត៣.ពិនិត្យ និងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាខេត្តពោធិ៍សាត់សម្រាប់ខែសីហា ឆ្នាំ២០២៥ ៤. របាយកាណ៍គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត និង ៥.បញ្ហាផ្សេងៗ។
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





