ឯកឧត្តម ជា វ៉ាន់ដេត ជូនពិភាក្សាការងារជាមួយ ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃ ក្រុមហ៊ុន Huawei
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥–ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ បានអនុញ្ញាតជូនលោក HE Tao ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Huawei ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការ ក.ប.ទ.។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានផ្លាស់ប្តូរយោបល់លើការជំរុញ ការអភិវឌ្ឍ 5G, AI បច្ចេកវិទ្យាក្លោដ និងគម្រោងសួនឌីជីថលរបស់ ក.ប.ទ.។
ក្រុមហ៊ុន Huawei បង្ហាញចំណាប់អារម្មណ៍ក្នុងការគាំទ្រដំណើរបរិវត្តកម្មឌីជីថល និងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យឌីជីថលនៅកម្ពុជា ផងដែរ៕



ដោយ៖ ណយ នឿន (ប្រភព៖ក្រសួងប្រៃសណីយ៍)





