ឯកឧត្តម ជុន វ៉ាត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥
AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) និងជាប្រធានក្រុមតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល (ក.ស.ឌ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ចង្អៀត លើសេចក្តីព្រាង “ក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” នៅទីស្តីការក្រសួង នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) និងគណៈកម្មាធិការសន្តិសុខឌីជីថល (គ.ស.ឌ.) និងក្រុមការងារជំនាញបច្ចេកទេសតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនៃក.ប.ទ. សរុបប្រមាណ១៥រូប។

កិច្ចប្រជុំនេះបានធ្វើឡើងក្រោមគោលបំណងពិភាក្សាលើការងារកម្រិតបច្ចេកទេសក្នុងការកំណត់អភិក្រមនៃការគិតគូរលើយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ក្នុងវិស័យឌីជីថលជារួម៕
ដោយ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍)





