សហគមន៍ចំនួន៦ក្នុងដែនជម្រកសត្វព្រៃលំផាត់ទទួលសម្ភារល្បាតពីអង្គការ NatureLife
AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥-- ខណៈដែលរដូវវស្សាឈានចូលមកដល់សម្ភារល្បាត និងសម្ភារសង្គ្រោះបឋមមានសារៈសំខាន់ណាស់សម្រាប់សហគមន៍ក្នុងកំឡុងពេលល្បាតព្រៃសហគមន៍ ដើម្បីធានានូវសុវត្ថិភាព ជំនួយដល់កាចុះល្បាត ការជ្រកភ្លៀង សម្រាកពេលយប់នៅក្នុងដែនជម្រកសត្វព្រៃលំផាត់។

ប្រភពពីអង្គការ NatureLife បានឱ្យដឹងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ថា ក្នុងឆ្នាំនេះដែរ អង្គការជីវិតធម្មជាតិនៅកម្ពុជា NatureLife បានគាំទ្រសម្ភារល្បាតបន្ថែមពីលើឆ្នាំមុនៗសម្រាប់សហគមន៍ទាំង៦ សម្រាប់សមាជិកក្រុមល្បាតសរុបចំនួន៦៩នាក់ ក្នុងនោះមានដូចជាអាវភ្លៀង ស្បែកជើកវែង និងសម្ភារសង្គ្រោះបឋមចំនួន៦កញ្ចប់។ រីឯក្រុមល្បាតស្ត្រីថ្មីចំនួន២ក្រុមដែលមានសមាជិកសរុបចំនួន១៥នាក់ ទទួលបានសម្ភារដូចជា អាវភ្លៀង ស្បែងជើងកវែង អង្រឹង ពិល និងតង់។


ការចូលរួមល្បាតរបស់សហគមន៍ពិតជាមានសារៈសំខាន់ណាស់ក្នុងការថែរក្សា និងការពារ ព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះនានា ពិសេសពូជសត្វកម្រដែលមានវត្តមាន និងកំពុងរស់នៅក្នុង ដែនជម្រកសត្វព្រៃលំផាត់ ឱ្យបានគង់វង្សជានិរន្តរ៍តទៅ៕
ដោយ ណយ នឿន (ប្រភព៖ NatureLife)





