ឯកឧត្ដម គួច ចំរើន ទិញដីកាត់ឈ្មោះ ប្លង់រឹង ជូនភរិយាយុទ្ធជនពលី
AKP កណ្ដាល ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានស.ស.យ.ក ខេត្តកណ្ដាល បានទិញដីកាត់ឈ្មោះ ប្លង់រឹង ជូនភរិយាសព រិន វាសនា យុទ្ធជនពលី អង្គភាពកងពលតូចលេខ៩ វរសេនាតូច ៣៩៣ ដែលមានអាសយដ្ឋាននៅភូមិត្រពាំងត្រាច ឃុំដំណាក់អំពិល ស្រុកអង្គស្នួល សម្រាប់សង់ផ្ទះស្នាក់នៅជាមួយកូនៗ២នាក់ទៀត។


ក្នុងឱកាសនោះដែរ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធាន (ស.ស.យ.ក) ខេត្តកណ្ដាល បាននាំយកថវិកាឧបត្ថម្ភរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ចំនួន ៤.០០០.០០០ រៀល ប្រគល់ជូន ភរិយាសពព្រិន្ទបាលទោ រិន វាសនា ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធទិសមុំបី ខេត្តព្រះវិហារ កាលពីថ្ងៃអាទិត្យទី២៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ ២៨ឆ្នាំ នៅភូមិត្រពាំងត្រាច ឃុំដំណាក់អំពិ់ល ស្រុកអង្គស្នួល ខេត្តកណ្តាល៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





