រសួងបរិស្ថានប្រកាសលុបការរៀបចំពិព័រណ៍ «ពន្លកបៃតង» និងព្រឹត្តិការណ៍ ដាំដើមត្នោតមួយលានដើមទូទាំងប្រទេសក្នុងឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥-- ក្រសួងបរិស្ថាន នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសមួយដោយធ្វើការលុបការរៀបចំពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ ដាំដើមត្នោតមួយលានដើមទូទាំងប្រទេសក្នុងឆ្នាំ២០២៥។
ជាមួយការលុបចោលការរៀបចំពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ ដាំដើមត្នោតមួយលានដើមទូទាំងប្រទេសក្នុងឆ្នាំ២០២៥ ត្រូវបានក្រសួងបរិស្ថានបញ្ជាក់ប្រាប់ថា ក្នុងគោលបំណងចូលរួមផ្តោតការយកចិត្តទុកដាក់លើការជួយគាំទ្រដល់វីរកងទ័ព ជួរមុខកម្ពុជា នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងជនភៀសសឹកខ្មែរដែលកំពុងស្នាក់នៅតាមទីតាំងសុវត្ថិភាពនានា ក្រសួងបរិស្ថានបានសម្រេចលុបការរៀបចំពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ ដាំដើមត្នោតមួយលានដើមទូទាំងប្រទេសក្នុងឆ្នាំ២០២៥ ដែលគ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅមុខបរិវេណវិមានឈ្នះ-ឈ្នះ រាជធានីភ្នំពេញ។
ក្រសួងបានបញ្ជាក់ដែរថាចំពោះកូនឈើដែលក្រសួងបរិស្ថានបណ្តុះបានជាង៣,៤លានដើម ក្រសួងនឹងធ្វើការចែកជូនសាធារណជនដោយឥតគិតថ្លៃ នៅតាមមន្ទីរបរិស្ថានរាជធានីខេត្ត ដើម្បីយកទៅដាំ ឱ្យបានទាន់ពេលវេលាក្នុងរដូវវស្សានេះទៅតាមការគ្រោងទុក៕

ដោយ៖ មករា





