ផ្សារសហគមន៍ថ្មីសម្ពោធដាក់ឱ្យប្រើប្រាស់នៅខេត្តក្រចេះ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍ និងការអភិរក្ស
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ -- ផ្សារសហគមន៍ថ្មីត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីផ្តល់ឱកាសជីវភាពថ្មីដល់ប្រជាជននៅ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។

សហគមន៍ពីមុន ប្រឈមបញ្ហាជីវភាពរស់នៅ ជាមូយនឹងហានិភ័យនៃមុខរបរចិញ្ចឹជីវិតដូចជាប្រព្រឹត្តិសកម្មភាពនេសាទខុសច្បាប់ ឬកាប់ព្រៃឈើ និងបរបាញ់សត្វជាដើម។ សម្រាប់ថ្ងៃនេះ សហគមន៍មាន ផ្សារសហគមន៍ ដែលជាទីកន្លែងលក់ផលិតផលដែលអាចគ្រប់គ្រងសំណល់ និងចូលរួមគាំទ្រកិច្ចការអភិរក្សផងដែរ។ ផ្សារសហគមន៍នេះត្រូវបានរៀបចំឡើង និងគាំទ្រដោយគម្រោង Scale-Up II របស់អង្គការ WWF-កម្ពុជា ក្រោមជំនួយមូលនិធីពី DGD តាមរយៈអង្គការ WWF-បែលហ្សិក។
សមិទ្ធផលថ្ងៃនេះគឺបានបង្ហាញពីការចូលរួមរបស់សហគមន៍ អាជ្ញាធរ និងការរីកចម្រើនរបស់សហគមន៍ដើម្បីជាការរួមចំណែកទៅដល់ភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ៕


ដោយ ណយ នឿន (ប្រភព៖ WWF)





