ក្រុមប្រឹក្សាខេត្តព្រះសីហនុ បើកកិច្ចប្រជុំសាមញ្ញលើកទី២៤អាណត្តិទី៤
AKP ភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តម វង្ស ផាណាត ប្រធានក្រុម ប្រឹក្សាខេត្តព្រះសីហនុ និងលោក ឯម ភាព អភិបាល រង នៃគណ:អភិបាល ខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤
កិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុអាណត្តិទី៤នាព្រឹកព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦មានការអញ្ជើញចូលរួមពីឯកឧត្តម លោក ជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងទីចាត់ ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ ផ្តោតសំខាន់ទៅលើវឌ្ឍនភាព នៃការអនុវត្តការងាររយៈពេលកន្លងមករបស់រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធនៅក្នុងខេត្តព្រះសីហនុ ។ 
បន្ទាប់ពីស្តាប់របាយការណ៍របស់ក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្តរួចមក ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹ ក្សាខេត្តព្រះសីហនុ បានកោត សរសើវាយតម្លៃខ្ពស់ចំពោះការខិតខំយកចិត្តទុក ដាក់បំពេញការងារតាមតួនាទី ភារកិច្ចទទួលបាន លទ្ធផលល្អប្រសើរ ទន្ទឹមនឹងការងារល្អ យើងក៏ត្រូវគិតគូរពីការពង្រឹងសមត្ថ ភាពមន្ត្រីរាជការក្រោមឪវាទ ព្រោះរាជរដ្ឋាភិបាលកម្ពុជា នីតិកា លទី៧ បានដាក់ចេញនូវគោលនយោ បាយអាទិភាពដោយផ្តោតសំខាន់លើ ធនធានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេក វិទ្យា ដូច្នេះយើងត្រូវពង្រឹងសមត្ថភាពមន្ត្រីរាជការរបស់យើងឪ្យមានចំណេះដឹងកាន់តែស៊ីជម្រៅ ដើម្បីដើរឱ្យទាន់ទៅនឹងបច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ។ 
ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តព្រះសី ហនុ ក៏បានធ្វើការណែនាំគ្រប់ក្រុង ស្រុក មន្ទីរអង្គភាពចូលរួមសហការជាមួយគណៈ បញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ខេត្ត ជាពិសេសបងប្អូនប្រជាពល រដ្ឋមូលដ្ឋាន ដើម្បីរាយការណ៍បង្កា ទប់ ស្កាត់ និងសំអាតផ្ទះរបស់យើងនូវបទល្មើ សឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា "Scams Online " នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ព្រោះ "Scams Online " វាមិនបានចំ ណេញដល់សង្គមជាតិនោះទេ វាបង្កអសន្តិសុខប៉ះពាល់ដល់កិត្តិយសប្រទេសជាតិថែម ទៀតផង ។

ជាមួយគ្នានោះដែរ យើងក៏ត្រូវរួមគ្នាក្នុងការទាល់ទាញភ្ញៀវទេស ចរជាតិ អន្តរជាតិ និងអ្នកវិនិ យោគចូលមកខេត្តតំបន់ ឆ្នេររបស់យើងឪ្យបានកាន់តែច្រើនបន្ថែមទៀត ព្រោះវិស័យទេសចរ ណ៍គ្មានផ្សែងនេះ វាមានប្រភពចំណូលចូលជាតិ និងប្រជាពលរដ្ឋនៅមូលដ្ឋានកាន់តែមានជីវភាព ល្អប្រសើរឡើង។

ម្យ៉ាងវិញទៀតបញ្ហាសន្តិសុខ និងគ្រោះថ្នាក់ចរាចរណ៍ក៏ជាចំណុចសំខាន់មួយដែរ ដែលគ្រប់ភាគីចូលរួមផ្សព្វផ្សា យច្បាប់ចរាចរណ៍ផ្លូវគោកឪ្យបានទូលំទូ លាយដល់ប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្ស និស្សិតរបស់យើងឪ្យយល់ដឹងពីច្បាប់ចរាចរណ៌ផ្លូវ គោក ដើម្បីចូលរួមកាត់ប ន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឱ្យបាត់បង់អាយុជីវិត និងធ្វើឱ្យខូច ខាតទ្រព្យសម្បត្តិឯកជន និងទ្រព្យសម្បត្តិរដ្ឋ បន្យលទុកនូវជនមានពិការ ភាពដល់ក្រុមគ្រួសារ ៕

ដោយ៖ ងូ សុមុនី





