លោក អរបេន៖ ការគំរាមកំហែងនៃសង្គ្រាមលោកលើកទីបីកំពុងកើនឡើង
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីហុងគ្រី លោកវីកតូ អរបេន (Viktor Orban) បាននិយាយថា ការគំរាមកំហែងនៃសង្គ្រាមលោកលើកទីបីនៅតែបន្តកើនឡើង ដោយលោកបន្ថែមថាសហគមន៍អន្តរជាតិគួរតែធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីទប់ស្កាត់វា។
លោកបាននិយាយនៅក្នុងសុន្ទរកថាដែលផ្សាយដោយប៉ុស្តិ៍ទូរទស្សន៍M1 ថា «ប្រហែលជាសំណួរសំខាន់បំផុតឥឡូវនេះគឺថា តើនឹងមានសង្គ្រាមលោកលើកទី៣ ដែរឬទេ ហើយចម្លើយគឺថា លទ្ធភាពនៃសង្រ្គាមពិភពលោកមួយនេះកំពុងកើនឡើងឥតឈប់ឈរ»។
ជាភ័ស្តុតាង លោក អរបេន បានលើកឡើងអំពីលទ្ធផលនៃការស្ទង់មតិនៅក្នុងប្រទេសធំៗចំនួនប្រាំមួយ ដែលពលរដ្ឋរបស់ពួកគេចាត់ទុកថា ការគំរាមកំហែងនៃសង្គ្រាមលោកមួយ គឺពិតជាអាចនឹងកើតឡើងពិតប្រាកដ។លោកនាយករដ្ឋមន្ត្រីបាននិយាយបន្ថែមថា «ក្នុងរយៈពេល ៥-១០ឆ្នាំសង្រ្គាមលោកលើកទី៣ អាចនឹងផ្ទុះឡើងត្រូវបានឆ្លើយដោយអ្នកស្ទង់មតិចំនួន ៥៥% (បារាំង) ៥០% (អេស្ប៉ាញ) ៤៦% (អ៊ីតាលី) ៤៥% (អាម៉េរិក)៤១% (អង់គ្លេស) និង ៤១% (អាល្លឺម៉ង់)៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





