ទឹកជំនន់វាយប្រហារភាគខាងជើងប្រទេសថៃ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ -- ការបាក់ទំនប់ទឹកមួយរំពេចតាមដងទន្លេយ៉មបានធ្វើឱ្យជន់លិចខេត្តសុខោទ័យនៅភាគខាងជើងប្រទេសថៃកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ចុងសប្តាហ៍មុន ដោយបានជន់លិចការិយាល័យរដ្ឋាភិបាល និងផ្ទះសម្បែងនៅក្រោមកម្រិតទឹករហូតដល់ ៤០០មីលីម៉ែត្រ។
មន្ត្រីមូលដ្ឋានបាននិយាយថា សំណង់មួយចំនួនបានបាក់ស្រុតដោយសារកម្ពស់ទឹកទន្លេឡើងខ្ពស់ ដែលអាចឱ្យទឹកហូរចូលទៅក្នុងបរិវេណប្រាសាទ និងសហគមន៍ដែលនៅជុំវិញ។
ទឹកជំនន់បានលេបត្របាក់ផ្សារក្រមួនត្រៃរ៉ាត់ដែលនៅជិតនោះមួយរំពេច ដោយបង្ខំឱ្យអាជីវករ និងអ្នកទិញឥវ៉ាន់ត្រូវភៀសខ្លួនចេញ។កម្ពស់ទឹកឡើងដល់ ៤០០មីលីម៉ែត្រ ដែលរំខានដល់ពាណិជ្ជកម្មក្នុងស្រុកយ៉ាងធ្ងន់ធ្ងរ។
តំបន់ជុំវិញស្ពានប្រារុង និងផ្នែកខ្លួនៃផ្លូវចារ៉ូដវិថីថងនៅតាមបណ្តោយច្រាំងទន្លេយ៉មខាងលិចក៏ត្រូវបានលិចលង់ផងដែរ។ អគាររដ្ឋាភិបាលមួយចំនួនត្រូវបានរាយការណ៍ថាបានជន់លិចទឹកក្នុងជម្រៅ ៣០០មីលីម៉ែត្រ។
អភិបាលខេត្តសុខោទ័យ លោក ណុបភីត ស៊ីរីកុសល (Noppit Sirikosol) បានបញ្ជាឱ្យក្រុមឆ្លើយតបបន្ទាន់ប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ដើម្បីជួយប្រជាជន និងពង្រឹងការការពារទឹកជំនន់។ ផែនការជម្លៀសប្រជាជនកំពុងត្រូវបានរៀបចំ ខណៈដែលអាជ្ញាធរប្រញាប់ប្រញាល់ទប់ទល់ទឹកជំនន់ដោយប្រើបាវខ្សាច់ទម្ងន់ ៥០០គីឡូក្រាម៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





