សម្តេចប្រធានរដ្ឋសភាកម្ពុជាចែករំលែកទស្សនៈ៥ចំណុចដល់កិច្ចប្រជុំក្រុមអ្នកនយោបាយអន្តរសភាអាស៊ាន(អាយប៉ា) លើកទី១៦
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ -- ដើម្បីពង្រឹងការទូតសភានិងសន្តិភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរ ដ្ឋស ភានៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការចែករំលែកនូវទស្សនៈចំនួន៥សំខាន់ៗដល់កិច្ចប្រជុំក្រុមអ្នកនយោបាយអន្តរសភាអាស៊ាន(អាយប៉ា)លើកទី១៦ ដែលរដ្ឋសភាធ្វើជាម្ចាស់ផ្ទះ។មានប្រសាសន៍បើកកិច្ច កិច្ចប្រជុំក្រុមអ្នកនយោបាយអន្តរសភាអាស៊ាន(អាយប៉ា) លើកទី១៦ (The 16th AIPA Caucus Meeting)នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភាសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាច ក្រកម្ពុជាបាន លើកឡើងថាដើម្បីរួមចំណែកដល់កិច្ចសន្ទនាលើការពង្រឹងការទូតសភាដើម្បីសន្តិភាព ខ្ញុំសូម ចែករំលែកនូវទស្សនៈផ្ទាល់ខ្លួនចំនួន៥ចំណុច សម្រាប់ការពិចារណា និងពិភា ក្សា លម្អិត បន្ថែម។

សម្តេចប្រធានរដ្ឋសភាបានលើកឡើងថាទស្សនៈសំខាន់ទាំងនោះរួមមាន៖ ទី១. ដើម្បីលើកកម្ពស់សន្តិភាពពិភពលោក យើងត្រូវពង្រឹងអភិបាលកិច្ចសកល និងសណ្តាប់ ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ព្រមទាំងការកែទម្រង់ប្រព័ន្ធអន្តរជាតិ ឱ្យ កាន់តែស្មើភាពគ្នា យុត្តិ ធម៌ និងបរិយាបន្ន។

ឆ្នាំនេះ គឺជាខួបលើកទី៨០ នៃការ បង្កើតអង្គការសហប្រជាជាតិ ដែល បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឱ្យសហ គមន៍អន្តរជាតិមានស្ថិរភាព។ ដូចនេះ យើង ទាំងអស់គ្នាចាំបាច់ត្រូវតែគោរពធម្មនុញ្ញ អង្គការសហប្រជាជាតិ និងការពារប្រព័ន្ធ អង្គការ សហ ប្រជាជាតិ។ ទី២. ដើម្បីលើកកម្ពស់សន្តិភាពក្នុងតំបន់ យើងត្រូវការស្ថាប័នតំបន់មួយដែលមានភាពរឹងមាំ។

មកទល់នឹងពេលនេះ អាស៊ានទទួលបាននូវភាពស្របច្បាប់ ដោយត្រូវបានចាត់ទុកថា ជាអ្នក គាំទ្រដ៏ជឿទុកចិត្តចំពោះពហុនិយមដោយបើកចំហ និងបរិយាបន្ន។ យើងត្រូវតែរ ក្សាសន្ទុះវិជ្ជ មាននេះបន្តទៅមុខ ហើយត្រូវតែមានភាព ក្លាហានក្នុងការតតាំង នឹងការគាំពារនិយម និង ឯក តោភាគីនិយម ដែលធ្វើឱ្យអន្តរាយដល់ប្រព័ន្ធពហុនិយម។ យើងគួរតែរួបរួមគ្នាប្រឆាំងនឹងអ នុត្តរភាពនិយម និងចក្រពត្តិនិយម។

ទី៣. យើងត្រូវតែស្តារឡើងវិញស្មារតីសន្និសីទបានដុង។ ហើយឆ្នាំនេះ គឺជាខួបលើកទី៧០ នៃ សន្និសីទបានដុង ដែលធ្លាប់បានប្រមូលផ្តុំមេដឹកនាំមកពីទ្វីបអាស៊ី និងអាហ្វ្រិក ដើម្បីពិ ភាក្សា ដោយឈរលើទស្សនៈផ្លូវកណ្តាល ប្រកាន់យកវិធីសាស្ត្រមជ្ឈភាពនិយម និងការកសា ងចល នាមិនចូលបក្សសម្ព័ន្ធ។ យើងត្រូវប្រកាន់យកវិធីសាស្ត្រមជ្ឈភាពនិយម ដើម្បីដោះស្រាយ ជម្លោះអន្តរជាតិ។ ទី៤. អាយប៉ា រួមជាមួយនឹងសភាសង្កេតការណ៍ ចាំបាច់ត្រូវមានភាពបុរេសកម្ម និងរឹងមាំ ជាង មុន ក្នុងការលើកកម្ពស់ការទូតសភា និងកិច្ចសហប្រតិបត្តិការសភា ដើម្បីពង្រឹងអភិបា លកិច្ច ក្នុងតំបន់ និងពិភពលោក ព្រមទាំងលើកកម្ពស់សណ្តាប់ ធ្នាប់អន្តរជាតិផ្អែកលើច្បាប់។

ក្នុងន័យ នេះ យើងគួរតែសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តនូវធម្មនុញ្ញសន្តិភាពសកល ដែល បានអ នុម័តកាលពីឆ្នាំមុន ក្នុងសម័យ ប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាព អត់ឱន និងសន្តិភាព (IPTP)។ ទី៥. យើងគួរតែបង្កើនឱកាស និងវេទិកាសុវត្ថិភាពនិងបើកចំហកាន់តែច្រើនថែមទៀត ដើម្បីឱ្យ មានពិភាក្សាគ្នាដោយស្មោះត្រង់ និងចែករំលែកនូវការអនុ វត្តល្អបំផុតក្នុងការកសាងសន្តិភាព និងដោះស្រាយជម្លោះ។ជាមួយគ្នានោះដែរសម្តេចប្រធានរដ្ឋសភាកម្ពុជាបានបញ្ជាក់ថា កម្ពុជាមានឆន្ទៈរួម ចំណែក បន្ថែ មទៀតដល់សន្តិភាពពិភពលោក តាម រយៈកិច្ចសន្ទនា និងកិច្ចសហ ប្រតិបត្តិការ។ ជាឧទា ហរណ៍ ប្រទេសកម្ពុជាបានចែករំលែកនូវបទពិសោធន៍ និងឧត្តមានុវត្តន៍នៃគោលនយោបាយ ឈ្នះ-ឈ្នះ ដែលបានអនុវត្តយ៉ាងជោគជ័យដោយសម្តេចតេជោ ហ៊ុន សែន៕


ដោយ៖ ប៊ុនរិទ្ធ រូបថត៖ហ៊ុន យុទ្ធគុណ





