កិច្ចប្រជុំស្តីពីការប្រគល់-ទទួល និងធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលពលីក្នុងសម័យសង្គ្រាមនៅកម្ពុជា ដែលបានរុករកជីកគាស់ក្នុងរដូវប្រាំងឆ្នាំ២០២៤-២០២៥
AKP ព្រះសីហនុ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ -- លោក សុខ គា អភិបាលរងនៃគណ:អភិបាលខេត្តព្រះសីហនុ អញ្ជើញបើកកិច្ចប្រជុំស្តីពីការប្រគល់-ទទួល និងធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលពលីក្នុងសម័យសង្គ្រាមនៅកម្ពុជា សម្រាប់រដូវប្រាំងឆ្នាំ២០២៤-២០២៥ គណ:ប្រតិភូវៀតណាមដឹកនាំដោយ លោក ឡេ ជ្រុងហូ អនុប្រធានគណ:កម្មាធិការប្រជាជនខេត្ត និងជាប្រធានគណ:កម្មការជំនាញខេត្តគៀនយ៉ាង និងឯកឧត្តម ឡាយ ស៊ុនឈាន អគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥។

លោក ឡេ ជ្រុងហូ អនុប្រធានគណ:កម្មាធិការប្រជាជនខេត្តគៀនយ៉ាង បានស្វាគមន៍កិច្ចប្រជុំរវាងគណ:កម្មការជំនាញខេត្តគៀនយ៉ាង និងគណ:កម្មការខេត្តព្រះសីហនុ ដែលបានចុះហត្ថលេខាកាលពីថ្ងៃ១៦ ខែកញ្ញា ២០២៤ ស្តីពីការរុករក ការជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមពលី កាលពីសម័យសង្គ្រាមនៅកម្ពុជា សម្រាប់រដូវកាលទី២៤ រដូវប្រាំង ឆ្នាំ២០២៤- ២០២៥ ហើយថ្ងៃនេះគណ:កម្មការខេត្តគៀនយ៉ាង និងគណ:កម្មការជំនាញខេត្តព្រះសីហនុ បានរៀបចំចុះហត្ថលេខាលើកំណត់ហេតុស្តីពីការប្រគល់ និងទទួល។ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០០ ក្រុម K92 ខេត្តគៀនយ៉ាងបានធ្វើការុករក ជីកគាស់់ និងធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងខេត្តកំពត ព្រះសីហនុ កែប បានចំនួន ២ ១៤៥ អដ្ឋិធាតុ ការសម្រេចបានខាងលើនេះ ដោយមានការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តទាំងបី និងមានការសម្របសម្រួលពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គណ:កម្មការជំនាញ និងកងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋនៅខេត្តទាំង៣ ជាពិសេសព្រះសីហនុ បានផ្តល់ព័ត៌មាន ការនាំផ្លូវ បង្កលក្ខណៈគ្រប់បែបយ៉ាង ដើម្បីឱ្យក្រុមការងារ K92 បំពេញបេសកកម្មរបស់ខ្លួនទទួលបានលទ្ធផលជាបន្តបន្ទាប់។

លោកសង្ឃឹមថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ គណ:កម្មការជំនាញ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ បន្តការផ្តល់ព័ត៌មានអំពីផ្នូរសពយុវជន និងបង្កលក្ខណអំណោយផល ដើម្បីជួយក្រុម K92 ខេត្តគៀនយ៉ាង ដើម្បីស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុវជនពលីដែលនៅសេសសល់ក្នុងខេត្តព្រះសីហនុ ដើម្បីសម្រេចបានតាមលទ្ធ ផល និងគោលបំណងនេះ។ ហើយការប្រគល់អដ្ឋិធាតុយុវជនពលីនាពេលនេះ គឺជាអដ្ឋិធាតុទី២០៥ ដែលបានធ្វើពិធីប្រគល់ ទទួល ដើម្បីធ្វើមាតុភូមិនិវត្តន៍ ហើយបញ្ចុះនៅស្រុកកំណើតរបស់ខ្លួន។

ក្នុងឱកាសនោះ លោក សុខ ភា អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៍គណៈកម្មការជំនាញខេត្ត គៀងយ៉ាង ដែលបានចូលរួមពិធីប្រគល់ ទទួល និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកង ទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជាក្នុងរដូវប្រាំងឆ្នាំ២០២៤-២០២៥ ។ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងជំនួសមុខឱ្យលោកប្រធានគណៈកម្មាការជំនាញខេត្តព្រះសីហនុ។ ពាក់ព័ន្ធនឹងការអនុវត្តនូវកិច្ចព្រមព្រៀង និងកំណត់ហេតុរវាងរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) ក៏ដូចជាកិច្ចព្រមព្រៀងរវាងខេត្តទាំងពីរ (ព្រះសីហនុ-គៀនយ៉ាង) ក្នុងកិច្ចសហប្រតិបត្តិការរុករក ជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា។ ផ្អែកតាមរបាយការណ៍របស់លោកប្រធានក្រុម K92 ខ្ញុំសូមវាយតម្លៃចំពោះកិច្ចខិតខំប្រឹងប្រែង សហប្រតិបត្តិការយ៉ាងសកម្មរបស់គណៈកម្មាជំនាញខេត្តទាំងពីរ (ព្រះសីហនុ-គៀន យ៉ាង) និងបានចូលរួមយ៉ាងសកម្មពីគ្រប់សមាសភាពពាក់ព័ន្ធក្នុងការសម្រេចបាននូវលទ្ធផលជោគជ័យជាបន្តបន្ទាប់ ដូចនៅក្នុងរដូវប្រាំងឆ្នាំ២០២៤-២០២៥នេះ ក្រុមការងារបានជីកគាស់ និងរុករកឃើញនូវអដ្ឋិធាតុយុទ្ធជនដែលបានពលីចំនួន ០១អដ្ឋិធាតុបន្ថែមទៀតនៅលើទឹកដី នៃខេត្តព្រះសីហនុ។ ផ្អែកលើសមិទ្ធផលដែលក្រុមការងារសម្រេចបាន នាថ្ងៃនេះ ដើម្បីប្រគល់ ទទួល និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីកាលពីសម័យសង្គ្រាមនៅកម្ពុជា ជូនគណៈកម្មការជំនាញខេត្តគៀនយ៉ាងព្រមទាំងពិធីចុះហត្ថលេខាលើកំណត់ហេតុរវាងភាគីទាំងពីរផងដែរ។ ក្នុងនាមគណៈកម្មការជំនាញខេត្ត ខ្ញុំសូមគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការស្រាវជ្រាវ រុករក និងផ្តលព័ត៌មានតាមរយៈអាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីសម្រេចភារកិច្ចជោគជ័យបន្ថែមទៀត៕


ដោយ ងូ សុមុនី





