អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បើកកិច្ចប្រជុំបច្ចេកទេសលើកទី៤០របស់គណៈកម្មាធិការខ្លួន
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ -- កិច្ចប្រជុំបច្ចេកទេសលើកទី៤០របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បានបើកកិច្ចប្រជុំបច្ចេករបស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់កិច្ចការពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ និងសំបូរព្រៃគុក លើកទី៤០ រយៈពេល២ថ្ងៃ គឺថ្ងៃទី១៩-២០ ខែមិថុនា ឆ្នាំ២០២៥។

កិច្ចប្រជុំនេះដឹកនាំដោយសហប្រធានបច្ចេកទេសគណៈកម្មាធិការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក ដោយលោក Kensuke Nagase អនុប្រធានបេសកកម្មជប៉ុន និងលោក Pierre Vincent ជាទីប្រឹក្សាផ្នែកវប្បធម៌ របស់ស្ថានទូតបារាំង ក្រោមអធិបតីភាពរបស់លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា។

ក្នុងកិច្ចប្រជុំកិច្ចប្រជុំបច្ចេកទេសលើកទី៤០របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ស្ដីពីកិច្ចការពារ និងអភិរក្សបេតិភណ្ឌ កំពុងប្រព្រឹត្តទៅនេះក្រុមអ្នកជំនាញជាតិ និងអន្តរជាតិនឹងពិនិត្យ ពិភាក្សាតាមដានលើកិច្ចការពារ សង្គ្រាះ និងអភិរក្សប្រាសាទបុរាណជាច្រើននៅក្នុងរមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក៕


ដោយ ណយ នឿន (ប្រភព៖ ក្រសួងវប្បធម៌)





