រុស្ស៊ីទម្លាក់យន្ដហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ១០៥គ្រឿងពេញមួយយប់
AKP ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ -- ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ១០៥គ្រឿងក្នុងនោះមាន ៣៥គ្រឿងនៅក្នុងទីក្រុងមូស្គូ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ចាប់ពីម៉ោង០០:០០ ដល់ម៉ោង ៥:៣០នាទីព្រឹក (ម៉ោងនៅទីក្រុងមូស្គូ) ប្រព័ន្ធការពារដែនអាកាសដែលបំពេញកាតព្វកិច្ចបានបំផ្លាញ និងស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ១០៥គ្រឿង»។
អាជ្ញាធរបាននិយាយថា ការរឹតបន្តឹងបណ្តោះអាសន្នចំពោះការមកដល់និងការចាកចេញរបស់យន្តហោះត្រូវបានណែនាំនៅអាកាសយានដ្ឋានDomodedovo របស់ទីក្រុងមូស្គូ ចាប់ពីម៉ោង ៩:៥៤នាទីព្រឹក (ម៉ោងនៅទីក្រុងមូស្គូ) និងនៅអាកាសយានដ្ឋាន Zhukovsky។
អភិបាលក្រុងមូស្គូ លោក សើហ្គេយ សូបយ៉ានីន (Sergei Sobyanin)កាលពីព្រឹកថ្ងៃព្រហស្បតិ៍បាននិយាយថា ការការពារដែនអាកាសរុស្ស៊ីនៅតែបន្តការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ





