ចិនបាញ់បង្ហោះរ៉ុក្កែត Lijian-1 Y7
AKP ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ -- ប្រទេសចិនកាលពីថ្ងៃពុធបានបាញ់បង្ហោះរ៉ុក្កែតលីចៀន-១ វ៉ាយ៧ (Lijian-1 Y7) ជាមួយនឹងផ្កាយរណបចំនួន ៦ដែលផ្ទុកនៅលើនោះ។
គ្រាប់រ៉ុក្កែតនេះបានផ្ទុះនៅម៉ោង ១២:០៥នាទីរសៀល (ម៉ោងនៅទីក្រុងប៉េកាំង) ពីតំបន់សាកល្បងនវានុវត្តន៍អវកាសពាណិជ្ជកម្មនៅភាគពាយព្យប្រទេសចិន ហើយបានបញ្ជូនផ្កាយរណបមួយក្រុមចូលទៅក្នុងគន្លងដែលបានគ្រោងទុក។
ការបាញ់បង្ហោះនេះគឺជាបេសកកម្មហោះហើរលើកទី៧ នៃស៊េរីរ៉ុក្កែតលីចៀន-១៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





