គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបើកដំណើរការកិច្ចពិគ្រោះយោបល់សាធារណៈតាមប្រព័ន្ធអនឡាញសម្រាប់សេចក្តីព្រាងផែនការ ៥ឆ្នាំលើកទី១៥
AKP ប៉េកាំង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ -- កាលពីពេលថ្មីៗនេះ អគ្គលេខាធិកាបក្សកុម្មុយនិស្តចិន លោក ស៊ី ជីនពីង (Xi Jinping) បានចេញសេចក្តីណែនាំសំខាន់ៗទាក់ទងនឹងសេចក្តីព្រាងផែនការ ៥ឆ្នាំលើកទី១៥ដោយលោកបានសង្កត់ធ្ងន់ទៅលើតម្រូវការក្នុងការប្រកាន់ខ្ជាប់នូវការសម្រេចចិត្តតាមបែបវិទ្យាសាស្ត្រ លទ្ធិប្រជាធិបតេយ្យ និងផ្អែកលើច្បាប់ ហើយដើម្បីធានាថាដំណើរការនៃសេចក្តីព្រាងនេះនឹងមានគុណភាពខ្ពស់។ ស្របតាមការណែនាំរបស់លោក ស៊ី កិច្ចពិគ្រោះយោបល់សាធារណៈតាមប្រព័ន្ធអនឡាញទោលើផែនការ ៥ឆ្នាំលើកទី១៥ នេះ បានចាប់ផ្តើមធ្វើជាផ្លូវការកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។
ការពិគ្រោះយោបល់នេះបាន និងកំពុងធ្វើឡើងតាមរយៈគេហទំព័រផ្លូវការ កម្មវិធីសារព័ត៌មាន និងវេទិកានៃប្រព័ន្ធផ្សព្វផ្សាយរដ្ឋសំខាន់ៗ ដែលរួមមានសារព័ត៌មានភីបផលដេលី ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយចិន និងវេទិកាសិក្សា Xuexi Qiangguo។ សាធារណជនត្រូវបានអញ្ជើញឱ្យចូលរួមផ្តល់យោបល់ និងគំនិតតាមរយៈបណ្តាញទាំងនេះ។ ការពិគ្រោះយោបល់នឹងដំណើរការរយៈពេលមួយខែ ហើយមតិដែលប្រមូលបាននឹងត្រូវបានចងក្រង និងដាក់ជូនសម្រាប់ការពិចារណាដោយអាជ្ញាធរកណ្តាល។
រយៈពេលនៃផែនការ ៥ឆ្នាំលើកទី១៥ នេះមានសារៈសំខាន់ជាដំណាក់កាលដ៏សំខាន់នៅក្នុងដំណើររបស់ប្រទេសចិនឆ្ពោះទៅរកការសម្រេចបានជាមូលដ្ឋាននូវទំនើបកម្មសង្គមនិយម។ វាមានសារៈសំខាន់ណាស់ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ និងវិទ្យាសាស្ត្រសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសជាតិក្នុងអំឡុងពេលនេះ។ បច្ចុប្បន្ន គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន CPC កំពុងរៀបចំកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតគោលការណ៍ណែនាំអភិវឌ្ឍន៍របស់ផែនការនេះ៕
ដោយ៖ យា ចិន្តាខន្តី





