ប្រជាកសិករក្នុងខេត្តព្រះសីហនុ កំពុងមមារញឹកភ្ជួររាស់សាបព្រោះដំណាំស្រូវរដូវវស្សាខេត្តព្រះសីហនុ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៥៖
តាមការិយាល័យគ្រឿងយន្តកសិកម្ម និងការិយា ល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានស្រង់ទិន្នន័យការបង្កបង្កើនផលដំណាំស្រូវវស្សានៅខេត្តព្រះសីហនុ គិតត្រឹមថ្ងៃទី១៦ ខែឧសភាឆ្នាំ២០២៥ ។

ខេត្តព្រះសីហនុ សម្រេចភ្ជួររាស់អនុវត្តបានចំនួន ១៦៦ហិកតា បូកយោងបានចំនួន ៥ ៨៦១ហិកតា ស្មើនឹង ៤៥.០៨ភាគរយ និងព្រោះស្រូវអនុវត្តបានចំនួន ៣៣៧ហិកតា បូកយោងបានចំនួន ៣ ៤៦៨ហិកតា ស្មើនឹង ២៦.៦៨ភាគរយ នៃផែនការសរុប ១៣ ០០០ហិកតា។
ក្នុងនោះស្រុកព្រៃនប់ ការងារភ្ជួររាស់អនុវត្តបានចំនួន ១៥១ហិកតា បូកយោងបានចំនួន ៥ ១៣៩ហិកតា ស្មើ នឹង ៤៥.៧២ភាគរយ និងព្រោះស្រូវ អនុវត្តបានចំនួន ៣១២ហិកតា បូកយោងបានចំនួន ២ ៩២៣ហិកតា ស្មើនឹ ង ២៦.០១ភាគរយ នៃផែនការសរុប ១១ ២៤០ហិកតា។

ស្រុកកំពង់សីលា ការងារភ្ជួររាស់សាបព្រោះស្រូវរដូវវស្សាអនុវត្តបានចំនួន ១៥ហិកតា បូកយោងបានចំនួន ៧២២ហិកតា ស្មើនឹង ៤១.០២ភាគរយ និងព្រោះ អនុវត្តបានចំនួន ២៥ហិកតា បូកយោងបានចំនួន ៥៤៥ ហិកតា ស្មើនឹង ៣០.៩៧ភាគរយ នៃផែនការសរុប ១៧៦០ហិកតា។ ម្យ៉ាងដោយសារតែឆ្នាំ២០២៥នេះ ភ្លៀងបានធ្លាក់មកដើមឆ្នាំជាបន្ត បន្ទាប់បង្កឱ្យមានលក្ខណងាយស្រួលដល់ប្រជាកសិករក្នុងខេត្តព្រះសីហនុ នាំគ្នាភ្ជួររាស់ សាបព្រោះស្រូវរដូវវស្សាបានលឿនជាងឆ្នាំ២០២៤កន្លងមក ។

សូមរម្លឹកថា ការភ្ជួរាស់ សាបព្រោះនាពេលបច្ចុប្បន្ន ប្រើប្រាស់ដោយគ្រឿងយន្តកសិកម្ម មានដូចជា គោយន្ត និងត្រាក់ទ័រជាដើម ដោយឡែកការភ្ជួរ រាស់ដោយប្រើគោ ក្របីតាមបែបបុរាណ ត្រូវបានបំបាត់សឹងតែទាំងស្រុង ព្រោះខ្វះកម្លាំងពលកម្ម និងខាតពេលវេលាច្រើន ៕
ដោយ៖ ងូ សុមុនី





