ពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មី នៃវិទ្យាល័យសម្ដេចសង្ឃរាជ្យ បួរ គ្រី ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន
AKP កណ្តាល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥៖
នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាលមានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មី នៃវិទ្យាល័យសម្ដេចសង្ឃរាជ្យ បួរ គ្រី ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

អគារសិក្សាថ្មី នៃវិទ្យាល័យសម្ដេចសង្ឃរាជ្យ បួរ គ្រី កម្ពស់ ៥ជាន់ ស្មើនឹង ៤០បន្ទប់ មានទទឹង ៩ម៉ែត្រ បណ្ដោយ ៨៩ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាពកម្ពុជា ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា ។

ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល និង ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ព្រទាំងមន្ត្រីរាជការ ព្រះសង្ឃ និមន្ត ចូលរូលរួមយ៉ាងច្រើនកុះករផងដែរ ៕

ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





