អង្គការ WWF គាំទ្រប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅខេត្តមណ្ឌលគិរី
AKP ភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ -- ជាផ្នែកមួយនៃគម្រោងការប្រើប្រាស់ និងផលិតកម្មប្រកបដោយនិរន្តរភាព (SPC) អង្គការ WWF-កម្ពុជា បានសហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ខេត្តក្នុងខេត្តមណ្ឌលគិរី ដើម្បីរួមចំណែកដល់ផែនទីបង្ហាញផ្លូវឆ្នាំ២០៣០ របស់ប្រទេសកម្ពុជា នៃប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ។

ប្រភពពីអង្គការ WWF បានឱ្យដឹងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ថា ដោយមានការគាំទ្រពីក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (CARD) និងដៃគូរបស់អង្គការសហប្រជាជាតិ យើងបានកៀរគរឱ្យមានមានការចូលរួមជាធាតុចូលនូវទស្សនៈវិស័យបរិស្ថានទៅក្នុងកិច្ចសន្ទនាថ្នាក់ជាតិ រួមជាមួយនឹងការចូលរួមពីសហគមន៍ រួមទាំងក្រុមជនជាតិដើមភាគតិច ស្ត្រី យុវជន និងកសិករផងដែរ។

ក្នុងសិក្ខាសាលានេះ អង្គការ WWF ក៏កំពុងសហការរៀបចំការចុះទៅមើលផ្ទាល់នៅ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដើម្បីបង្ហាញពីសកម្មភាពគម្រោងដោយផ្ទាល់នៃការធ្វើកសិកម្មប្រកបដោយនិរន្តរភាព៕

ដោយ ណយ នឿន (ប្រភព៖ WWF)




