ចុះស្វែងយល់ពូសហគមន៍នេសាទស្តីក្រោម រហាលសួង
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥--ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម អាជ្ញាធរទន្លេសាប នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានចុះជួបសំណេះសំណាល ពិនិត្យ និងសិក្សាស្វែងយល់ជាមួយសហគមន៍នេសាទស្តីក្រោម រហាលសួង (តំបន់អភិរក្សរាំងពេន៣ត)ព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ការចុះជួបសំណេះសំណាលក្នុងគោលបំណងជំរុញលើកទឹកចិត្ត ដល់សហគមន៍ និងប្រជាពលរដ្ឋមូលដ្ឋាន ចូលរួមការពារថែរក្សា គ្រប់គ្រង និងអភិរក្សធនធានធម្មជាតិតំបន់បឹងទន្លេសាប និងផ្តល់ការគាំទ្រលើការបង្កើតមុខរបរបន្ថែម ដោយមិនបង្កផលប៉ះពាល់ជាអវិជ្ជមានមកលើធនធានបឹងទន្លេសាប ដើម្បីបង្កើនប្រាក់ចំណូលដល់គ្រួសារ និងសហគមន៍ ។

ការចុះជួបសំណេះសំណាលក្នុងគោលបំណងជំរុញលើកទឹកចិត្ត ដល់សហគមន៍ ផ្ទាល់នេះ និងរិះរវិធានការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជននៅតាមដងស្ទឹងសង្កែ ប្រកបរបរស្រែចំការ ស្ថិតក្នុង ភូមិសាស្រ្ត ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ឱ្យកន់តែប្រសើរឡើង ៕

ដោយ៖ ណយ នឿន (ប្រភព៖អាជ្ញាធរទន្លេសាប)





